យ៉ូប 21:7-13 KHSV

7 ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​រស់​បាន​យូរហើយ​មាន​កម្លាំង​កាន់​តែ​រឹង‌ប៉ឹង​ឡើង​ដូច្នេះ?

8 កូន​ចៅ​របស់​គេ​ក៏​រឹង‌ប៉ឹង​ជា​មួយ​គេហើយ​ពូជ‌ពង្ស​របស់​គេ​ក៏​ចម្រុង‌ចម្រើននៅ​ចំពោះ​មុខ​គេ​ដែរ។

9 ក្នុង​ផ្ទះ​របស់​គេ​មាន​តែ​សេចក្ដី​សុខគឺ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយព្រះ‌ជាម្ចាស់​មិន​ដែល​លើក​ដំបង​វាយ​ប្រហារពួក​គេ​សោះ។

10 ហ្វូង​គោ​របស់​គេ​បង្កើត​កូន​ចៅ​ច្រើន​ឡើងឥត​ដែល​មាន​ខូច​បង់​អ្វី​ឡើយ។

11 កូន​តូចៗ​របស់​ពួក​គេ​រត់​លេងមាន​គ្នា​ច្រើន​ដូច​ហ្វូង​សត្វហើយ​កូន​ធំៗ​របស់​គេ​នាំ​គ្នា​រាំ​យ៉ាង​សប្បាយ។

12 ពួក​គេ​ស្រែក​ច្រៀង​តាម​សំឡេង​ស្គរ និង​ពិណហើយ​សប្បាយ​រីក‌រាយ​នឹង​សំឡេង​ប៉ី។

13 រៀង​រាល់​ថ្ងៃ ពួក​គេ​រស់​នៅប្រកប​ដោយ​សុភមង្គលរួច​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់​យ៉ាង​ស្រួល។