យ៉ូប 22:13-19 KHSV

13 លោក​បែរ​ជា​ពោល​ថា“តើ​ព្រះ‌ជាម្ចាស់​ជ្រាប​អ្វី​ខ្លះតើ​ព្រះ‌អង្គ​ទត​ពពក​ដ៏​ងងឹត​ធ្លុះ​ដែរ​ឬ?

14 ពេល​ព្រះ‌អង្គ​យាង​ព័ទ្ធ​ជុំ‌វិញ​ចក្រ‌វាលមាន​ពពក​ដ៏​ក្រាស់​បាំង​ព្រះ‌អង្គមិន​ឲ្យ​មើល​ឃើញ​អ្វី​ទាំង​អស់”។

15 ហេតុ​អ្វី​បាន​ជា​លោក​ចូល​ចិត្ត​ដើរ​តាម​ផ្លូវ​ចាស់ជា​ផ្លូវ​ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ដើរ​ដូច្នេះ?

16 អ្នក​ទាំង​នោះ​អន្តរាយ​មុន​ពេល​កំណត់ទឹក​ជន់​ហូរ​នាំ​យក​គ្រឹះ​របស់​គេ​បាត់​ទៅ។

17 ពួក​គេ​ទូល​ព្រះ‌ជាម្ចាស់​ថា“សូម​យាង​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ!ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​មិន​អាចធ្វើ​អ្វី​យើង​ខ្ញុំ​បាន​ឡើយ”។

18 ក៏​ប៉ុន្តែ គឺ​ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យពួក​គេ​មាន​ទ្រព្យ‌សម្បត្តិ​ពេញ​ផ្ទះ។ខ្ញុំ​មិន​អាច​ទទួល​យក​ដំបូន្មានរបស់​មនុស្ស​អាក្រក់​បាន​ទេ។

19 មនុស្ស​សុចរិត និង​មនុស្ស​ស្លូត​ត្រង់ឃើញ​មនុស្ស​អាក្រក់​វិនាសគេ​នាំ​គ្នា​សប្បាយ​រីក‌រាយនិង​សើច​ចំអក​ឲ្យ​ថា: