យ៉ូប 22:25-30 KHSV

25 នោះ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនឹង​ទៅ​ជា​ដុំ​មាស និង​គំនរ​ប្រាក់​របស់​លោក។

26 ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនឹង​ប្រទាន​ឲ្យ​លោក​មាន​អំណរ​សប្បាយហើយ​លោក​ងើប​មុខ​សម្លឹង​ទៅ​រក​ព្រះ‌អង្គ។

27 ពេល​លោក​ទូល‌អង្វរ​ព្រះ‌អង្គព្រះ‌អង្គ​នឹង​ឆ្លើយ​តប​មក​លោក​វិញហើយ​លោក​នឹង​ថ្វាយ​តង្វាយតាម​ពាក្យ​ដែល​លោក​បន់។

28 ពេល​លោក​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​មួយការ​នោះ​នឹង​កើត​ជា​រូប​រាង​ឡើងផ្លូវ​ដែល​លោក​ដើរ តែងតែ​មាន​ពន្លឺ​ជា‌និច្ច។

29 ព្រះ‌ជាម្ចាស់​ទម្លាក់​មនុស្ស​មាន​អំនួតតែ​ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​ទន់‌ទាប។

30 សូម្បី​តែ​មនុស្ស​មាន​ទោស​ក៏​ព្រះ‌អង្គ​រំដោះ​ដែរដូច្នេះ ព្រះ‌អង្គ​នឹង​រំដោះ​លោកតាម​អំពើ​ដ៏​បរិសុទ្ធ​ដែល​លោក​ប្រព្រឹត្ត»។