យ៉ូប 22:4-10 KHSV

4 តើ​ព្រះ‌អង្គ​ស្ដី​បន្ទោស​លោកហើយ​នាំ​លោក​ទៅ​វិនិច្ឆ័យ​ទោសមក​ពី​លោក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ​ឬ?

5 ទេ គឺ​មក​ពី​អំពើ​អាក្រក់​ដ៏​ធំ​របស់​លោកនិង​កំហុស​ដ៏​ច្រើន​ឥត​គណនា​របស់​លោក។

6 លោក​បាន​យក​របស់​បញ្ចាំពី​ជន​រួម​ជាតិ​របស់​លោក​ដោយ​ឥត​ហេតុ​ផលហើយ​រឹប​អូស​យក​សម្លៀក‌បំពាក់​ពី​គេទុក​ឲ្យ​នៅ​ខ្លួន​ទទេ។

7 លោក​ពុំ​បាន​ផ្ដល់​ទឹក​ទៅ​ឲ្យ​អ្នក​ស្រេកហើយ​ក៏​ពុំ​បាន​ផ្ដល់​អាហារ​ទៅឲ្យ​អ្នក​ឃ្លាន​ដែរ។

8 លោក​ប្រើ​អំណាច​ធ្វើ​ជា​ម្ចាស់​ទឹក​ដីនិង​ឲ្យ​បក្ស​ពួក​របស់​លោក​កាន់​កាប់​ទឹក​ដី។

9 លោក​បណ្ដេញ​ស្ត្រី​មេម៉ាយ​ឲ្យ​ចេញ​ទៅដោយ​ដៃ​ទទេហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា។

10 ហេតុ​នេះ​ហើយ​បាន​ជា​មាន​អន្ទាក់ឡោម‌ព័ទ្ធ​លោក​គ្រប់​ទិស‌ទីមហន្ត‌រាយ​ធ្លាក់​មក​លើ​លោក​យ៉ាង​ទាន់‌ហន់។