យ៉ូប 23:1-6 KHSV

1 លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖

2 «នៅ​ថ្ងៃ​នេះ​ទៀតទោះ​បី​ខ្ញុំ​យក​ដៃ​ខ្ទប់​ពាក្យ​ត្អូញ‌ត្អែរ​របស់​ខ្ញុំ​ក្ដីក៏​ខ្ញុំ​រអ៊ូ‌រទាំ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

3 បើ​ខ្ញុំ​ដឹង​ថា ព្រះ‌អង្គ​នៅ​ទី​ណាបើ​ខ្ញុំ​អាច​ទៅ​ដល់​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ

4 នោះ​ខ្ញុំ​នឹង​នាំ​សំណុំ​រឿង​ទៅ​ទូល​ព្រះ‌អង្គខ្ញុំ​នឹង​ថ្លែង​ប្រាប់​ព្រះ‌អង្គ​ឲ្យ​អស់​សេចក្ដី។

5 ខ្ញុំ​មុខ​ជា​ដឹង​សេចក្ដី​ដែល​ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​ខ្ញុំព្រម​ទាំង​យល់​សេចក្ដី​ដែល​ព្រះ‌អង្គសព្វ​ព្រះ‌ហឫទ័យ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ។

6 តើ​ព្រះ‌អង្គ​នឹង​ប្រើ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​ឬ?ទេ! ព្រះ‌អង្គ​មុខ​ជា​ស្ដាប់​ខ្ញុំ​ពុំ‌ខាន។