13 ប្រសិនបើព្រះអង្គសម្រេចធ្វើការអ្វីមួយគ្មាននរណាអាចផ្លាស់ប្ដូរគំនិតរបស់ព្រះអង្គបានទេព្រះអង្គចង់ធ្វើអ្វីមួយ ព្រះអង្គធ្វើការនោះ។
14 ព្រះអង្គវិនិច្ឆ័យទោសខ្ញុំយ៉ាងណាព្រះអង្គនឹងដាក់ទោសខ្ញុំយ៉ាងនោះហើយនៅមានការវិនិច្ឆ័យជាច្រើនទៀតដែលព្រះអង្គគ្រោងទុកដែរ។
15 ហេតុនេះហើយបានជាខ្ញុំភ័យតក់ស្លុតនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គពេលណាខ្ញុំរិះគិតដូច្នេះខ្ញុំភ័យខ្លាចព្រះអង្គកាន់តែខ្លាំងឡើងៗ។
16 ព្រះអង្គបានបំបាក់ទឹកចិត្តក្លាហានរបស់ខ្ញុំព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង។
17 ទោះបីសេចក្ដីងងឹតនៅជុំវិញខ្ញុំទោះបីភាពអន្ធការគ្របបាំងលើខ្ញុំក៏ខ្ញុំមិននៅស្ងៀមដែរ។