យ៉ូប 24:11-17 KHSV

11 ពួក​គេ​ចំរាញ់​ប្រេង​អូលីវនិង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​ដទៃតែ​ខ្លួន​ឯង​ផ្ទាល់​គ្មាន​អ្វី​ផឹក។

12 អ្នក​របួស និង​អ្នក​ជិត​ស្លាប់​នាំ​គ្នា​ថ្ងូរស្រែក​អង្វរ​ព្រះ‌ជាម្ចាស់​ពី​ទីក្រុងប៉ុន្តែ ព្រះ‌អង្គ​ធ្វើ​ព្រងើយមិន​ដាក់​ទោស​អ្នកដែល​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ទាំង​នេះ​ឡើយ។

13 មាន​អ្នក​ខ្លះ​ទៀត​បះ‌បោរ​ប្រឆាំង​នឹង​ពន្លឺពួក​គេ​មិន​ស្គាល់​ផ្លូវ​របស់​ពន្លឺ​ទេហើយ​ក៏​មិន​ដើរ​នៅ​ក្នុង​មាគ៌ា​នៃ​ពន្លឺ​ដែរ។

14 ឃាតក​ក្រោក​ឡើង​ពី​ព្រលឹមគេ​សម្លាប់​ជន​ក្រីក្រ និង​ជន​ទុគ៌តនៅ​ពេល​យប់ គេ​ធ្វើ​ជា​ចោរ​ប្លន់។

15 មនុស្ស​ផិត​ក្បត់​រង់‌ចាំ​មើល​ពេល​ថ្ងៃ​លិចពួក​គេ​យក​ក្រណាត់​បិទ​មុខកុំ​ឲ្យ​នរណា​មើល​ស្គាល់។

16 នៅ​ពេល​ងងឹត ពួក​គេ​ចូល​ប្លន់​ផ្ទះ​នានានៅ​ពេល​ថ្ងៃ ពួក​គេ​លាក់​ខ្លួនគឺ​ពួក​គេ​មិន​ស្គាល់​ពន្លឺ​សោះ​ឡើយ។

17 ពួក​គេ​ខ្លាច​ពន្លឺ​នៅ​ពេល​ព្រឹក ដូច​ខ្លាច​មច្ចុរាជហើយ​ចូល​ចិត្ត​តែ​ភាព​ងងឹត​អន្ធការ។