យ៉ូប 24:3-9 KHSV

3 គេ​ជំរិត​យក​លា​របស់​ក្មេង​កំព្រាគេ​រឹប​អូស​យក​គោ​របស់​ស្ត្រី​មេម៉ាយទុក​ជា​របស់​បញ្ចាំ។

4 គេ​ដេញ​ជន​ក្រីក្រ​ឲ្យ​ចេញ​ពី​ផ្លូវហើយ​បង្ខំ​ជន​ទុគ៌ត​នៅ​ក្នុង​ស្រុកឲ្យ​រត់​ពួន​ទាំង​អស់​គ្នា។

5 ជន​ក្រីក្រ​ទាំង​នោះ​ចេញ​ទៅ​រក​អាហារមក​ចិញ្ចឹម​កូន​ចៅ​របស់​ខ្លួនដូច​សត្វ​លា​ព្រៃ នៅ​វាល​រហោ‌ស្ថាន។

6 ពួក​គេ​ទៅ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​នៅ​តាម​ស្រែនិង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដែល​នៅ​សេស‌សល់ក្នុង​ចម្ការ​របស់​មនុស្ស​អាក្រក់។

7 នៅ​ពេល​យប់ ពួក​គេ​ដេក​ខ្លួន​ទទេគ្មាន​សម្លៀក‌បំពាក់គ្មាន​ភួយ​ដណ្ដប់​នៅ​ពេល​រងា។

8 រូប​កាយ​របស់​ពួក​គេ​ទទឹក​ជោក​ទៅ​ដោយភ្លៀង​ដែល​ធ្លាក់​នៅ​តាម​ភ្នំហើយ​ពួក​គេ​គ្មាន​អ្វី​ជា​ជម្រកក្រៅ​ពី​ដេក​ឱប​ផ្ទាំង​ថ្ម​នោះ​ឡើយ។

9 មាន​អ្នក​ខ្លះ​ទៀត ចាប់​កូន​ក្មេង​កំព្រាផ្ដាច់​ចេញ​ពី​ដោះ​ម្ដាយហើយ​យក​កូន​របស់​ជន​ក្រីក្រទុក​ជា​របស់​បញ្ចាំ។