យ៉ូប 24:8-14 KHSV

8 រូប​កាយ​របស់​ពួក​គេ​ទទឹក​ជោក​ទៅ​ដោយភ្លៀង​ដែល​ធ្លាក់​នៅ​តាម​ភ្នំហើយ​ពួក​គេ​គ្មាន​អ្វី​ជា​ជម្រកក្រៅ​ពី​ដេក​ឱប​ផ្ទាំង​ថ្ម​នោះ​ឡើយ។

9 មាន​អ្នក​ខ្លះ​ទៀត ចាប់​កូន​ក្មេង​កំព្រាផ្ដាច់​ចេញ​ពី​ដោះ​ម្ដាយហើយ​យក​កូន​របស់​ជន​ក្រីក្រទុក​ជា​របស់​បញ្ចាំ។

10 ជន​ក្រីក្រ​ទាំង​នោះ​ដើរ​ខ្លួន​ទទេគ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​លី​ស្រូវតែ​គ្មាន​អ្វី​បរិភោគ។

11 ពួក​គេ​ចំរាញ់​ប្រេង​អូលីវនិង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​ដទៃតែ​ខ្លួន​ឯង​ផ្ទាល់​គ្មាន​អ្វី​ផឹក។

12 អ្នក​របួស និង​អ្នក​ជិត​ស្លាប់​នាំ​គ្នា​ថ្ងូរស្រែក​អង្វរ​ព្រះ‌ជាម្ចាស់​ពី​ទីក្រុងប៉ុន្តែ ព្រះ‌អង្គ​ធ្វើ​ព្រងើយមិន​ដាក់​ទោស​អ្នកដែល​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ទាំង​នេះ​ឡើយ។

13 មាន​អ្នក​ខ្លះ​ទៀត​បះ‌បោរ​ប្រឆាំង​នឹង​ពន្លឺពួក​គេ​មិន​ស្គាល់​ផ្លូវ​របស់​ពន្លឺ​ទេហើយ​ក៏​មិន​ដើរ​នៅ​ក្នុង​មាគ៌ា​នៃ​ពន្លឺ​ដែរ។

14 ឃាតក​ក្រោក​ឡើង​ពី​ព្រលឹមគេ​សម្លាប់​ជន​ក្រីក្រ និង​ជន​ទុគ៌តនៅ​ពេល​យប់ គេ​ធ្វើ​ជា​ចោរ​ប្លន់។