យ៉ូប 25:1-5 KHSV

1 លោក​ប៊ីល‌ដាដ ជា​អ្នក​ស្រុក​ស៊ូអា ពោល​ឡើង​ថា៖

2 «ព្រះ‌ជាម្ចាស់​មាន​អំណាច​គ្រប់‌គ្រងព្រះ‌អង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាចព្រះ‌អង្គ​តាំង​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្តនៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត។

3 គ្មាន​នរណា​អាច​រាប់​ចំនួន​កង‌ពលរបស់​ព្រះ‌អង្គ​បាន​ទេពន្លឺ​របស់​ព្រះ‌អង្គ​ចាំង​ដល់​មនុស្ស​គ្រប់ៗ​គ្នា។

4 ដូច្នេះ តើ​មនុស្ស​អាច​តវ៉ា​ថា​ខ្លួន​សុចរិតនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​បាន​ឬ?តើ​អ្នក​ដែល​កើត​ចេញ​ពី​ស្ត្រី​អះ‌អាង​ថាខ្លួន​បរិសុទ្ធ​ដូច​ម្ដេច​កើត?

5 នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់សូម្បី​តែ​ព្រះ‌ច័ន្ទ​ក៏​បាត់​រស្មីហើយ​ហ្វូង‌តារា​ក៏​មិន​ភ្លឺ​ទៅ​ហើយ