2 «ព្រះជាម្ចាស់មានអំណាចគ្រប់គ្រងព្រះអង្គគួរឲ្យស្ញែងខ្លាចព្រះអង្គតាំងឲ្យមានសេចក្ដីសុខសាន្តនៅលើស្ថានដ៏ខ្ពស់បំផុត។
3 គ្មាននរណាអាចរាប់ចំនួនកងពលរបស់ព្រះអង្គបានទេពន្លឺរបស់ព្រះអង្គចាំងដល់មនុស្សគ្រប់ៗគ្នា។
4 ដូច្នេះ តើមនុស្សអាចតវ៉ាថាខ្លួនសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់បានឬ?តើអ្នកដែលកើតចេញពីស្ត្រីអះអាងថាខ្លួនបរិសុទ្ធដូចម្ដេចកើត?
5 នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់សូម្បីតែព្រះច័ន្ទក៏បាត់រស្មីហើយហ្វូងតារាក៏មិនភ្លឺទៅហើយ
6 ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវហើយកូនមនុស្សដែលមិនខុសពីជន្លេនតើគេរឹតតែអន់យ៉ាងណាទៅទៀត!»។