យ៉ូប 26 KHSV

ចម្លើយ​របស់​លោក​យ៉ូប​ទៅ​កាន់​លោក​ប៊ីល‌ដាដ: លោក​ប៉ិន‌ប្រសប់​ជួយ​អ្នក​ដែល​គ្មាន​កម្លាំង​មែន!

1 លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖

2 «លោក​ប៉ិន‌ប្រសប់​ជួយអ្នក​ដែល​គ្មាន​កម្លាំង​មែន!លោក​ប៉ិន‌ប្រសប់​ជួយ​ស្រោច​ស្រង់មនុស្ស​ទន់​ខ្សោយ!

3 លោក​ក៏​ប៉ិន‌ប្រសប់​ជួយ​យោបល់អ្នក​ដែល​គ្មាន​ប្រាជ្ញា​ដែរ!លោក​ពូកែ​ណែ‌នាំ​គេ​ឲ្យ​ចេះ​រិះគិត​ណាស់!

4 តើ​លោក​ថ្លែង​សេចក្ដី​ទាំង​នេះ​ប្រាប់​នរណា?នរណា​បណ្ដាល​ចិត្ត​លោក​ឲ្យ​ថ្លែង​ដូច្នេះ?

អំណាច​របស់​ព្រះ‌ជាម្ចាស់

5 អស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយនាំ​គ្នា​ញ័រ​រន្ធត់​នៅ​ពី​ក្រោម​សមុទ្រនិង​ក្រោម​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ។

6 ស្ថាន​មច្ចុរាជ​មិន​លាក់​កំបាំង​ចំពោះព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ឡើយព្រះ‌អង្គ​មើល​ធ្លុះ​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស។

7 ព្រះ‌អង្គ​លាត​ត្រដាង​ទិស​ឧត្ដរ​នៅ​លើ​អាកាសព្រះ‌អង្គ​ព្យួរ​ផែនដី​នៅ​លើ​លំហ។

8 ព្រះ‌អង្គ​បង្ខាំង​ទឹក​ទុក​នៅ​ក្នុង​ពពកតែ​ពពក​មិន​ធ្លាយ ដោយ‌សារ​ទម្ងន់​ទឹក​ឡើយ។

9 ព្រះ‌អង្គ​លាត​ត្រដាង​ពពកបាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គ។

10 ព្រះ‌អង្គ​គូស​រង្វង់​មួយ​នៅ​លើ​ផ្ទៃ​ទឹកត្រង់​ព្រំ‌ប្រទល់​រវាង​ពន្លឺ និង​ងងឹត។

11 សសរ​របស់​មេឃ​រញ្ជួយ និង​ភ័យ​តក់‌ស្លុតនៅ​ពេល​ឮ​ព្រះ‌អង្គ​ស្រែក​គំរាម។

12 ព្រះ‌អង្គ​បង្ក្រាប​សមុទ្រដោយ‌សារ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។ព្រះ‌អង្គ​កម្ទេច​សត្វ​ដ៏​សំបើម​នៅ​ក្នុង​សមុទ្រដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។

13 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្រែ​ជា​ស្រឡះដោយ‌សារ​ខ្យល់​ដង្ហើម​របស់​ព្រះ‌អង្គព្រះ‌អង្គ​ចាក់​ទម្លុះ​ពស់​ដែល​កំពុង​តែ​គេច​ខ្លួនដោយ‌សារ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។

14 នេះ​គ្រាន់​តែ​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​តូច​របស់​ព្រះ‌អង្គហើយ​យើង​ក៏​បាន​ឮ​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះចំណែក​ឯ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អង្គ​វិញតើ​នរណា​អាច​ស្វែង​យល់​បាន?»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42