2 «លោកប៉ិនប្រសប់ជួយអ្នកដែលគ្មានកម្លាំងមែន!លោកប៉ិនប្រសប់ជួយស្រោចស្រង់មនុស្សទន់ខ្សោយ!
3 លោកក៏ប៉ិនប្រសប់ជួយយោបល់អ្នកដែលគ្មានប្រាជ្ញាដែរ!លោកពូកែណែនាំគេឲ្យចេះរិះគិតណាស់!
4 តើលោកថ្លែងសេចក្ដីទាំងនេះប្រាប់នរណា?នរណាបណ្ដាលចិត្តលោកឲ្យថ្លែងដូច្នេះ?
5 អស់អ្នកដែលស្លាប់ទៅហើយនាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រនិងក្រោមអ្វីៗដែលរស់នៅក្នុងសមុទ្រ។
6 ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គឡើយព្រះអង្គមើលធ្លុះដល់រណ្ដៅនៃសេចក្ដីវិនាស។
7 ព្រះអង្គលាតត្រដាងទិសឧត្ដរនៅលើអាកាសព្រះអង្គព្យួរផែនដីនៅលើលំហ។
8 ព្រះអង្គបង្ខាំងទឹកទុកនៅក្នុងពពកតែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។