1 លោកយ៉ូបរៀបរាប់សាជាថ្មីដូចតទៅ៖
2 «ខ្ញុំសូមស្បថក្នុងនាមព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ!ព្រះអង្គមិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានធ្វើឲ្យចិត្តខ្ញុំពោរពេញដោយភាពជូរចត់។
3 ដរាបណាខ្ញុំនៅមានដង្ហើមចេញចូលហើយខ្យល់ដង្ហើមរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងច្រមុះរបស់ខ្ញុំ
4 នោះមាត់របស់ខ្ញុំនឹងមិនស្រដីចេញមកនូវពាក្យអាក្រក់ហើយអណ្ដាតរបស់ខ្ញុំក៏មិនថ្លែងពាក្យវៀចវេរដែរ។