យ៉ូប 27:14-20 KHSV

14 ប្រសិន​បើ​គេ​មាន​កូន​ចៅ​ច្រើនកូន​ចៅ​ទាំង​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវពូជ‌ពង្ស​របស់​គេ​គ្មាន​អាហារបរិភោគ​គ្រប់​គ្រាន់​ឡើយ។

15 កូន​ចៅ​ដែល​រួច​ជីវិត នឹង​ត្រូវ​ស្លាប់ដោយ​ជំងឺ​រាត​ត្បាតប្រពន្ធ​របស់​គេ​ដែល​នៅ​មេម៉ាយនឹង​មិន​យំ​កាន់​ទុក្ខ​ឲ្យ​គេ​ឡើយ។

16 ប្រសិន​បើ​គេ​ប្រមូល​បាន​ប្រាក់​ច្រើន​ដូច​ធូលី​ដីហើយ​សម្លៀក‌បំពាក់​គរ​ដូច​ភ្នំ

17 គេ​បាន​ត្រឹម​តែ​ប្រមូល​ប៉ុណ្ណោះតែ​មនុស្ស​សុចរិត​នឹង​ប្រើ​សម្លៀក‌បំពាក់​នោះហើយ​មនុស្ស​ស្លូត​ត្រង់​នឹង​ចែក​ប្រាក់​គ្នា។

18 ផ្ទះ​ដែល​គេ​សង់ ប្រៀប​ដូច​ជា​សំបុក​កណ្ដៀរឬ​ដូច​ខ្ទម​របស់​ឆ្មាំ​ចម្ការ។

19 ពេល​ចូល​ដំណេក គេ​ជា​អ្នក​មានប៉ុន្តែ នេះ​ជា​លើក​ចុង​ក្រោយ​ហើយដ្បិត​ពេល​ភ្ញាក់​ឡើងគេ​បាត់​បង់​ទ្រព្យ‌សម្បត្តិ​អស់។

20 ការ​ភ័យ​ខ្លាច​ធ្លាក់​មក​លើ​គេ​ដូច​ទឹក​ជំនន់ហើយ​នៅ​ពេល​យប់ខ្យល់​កួច​នាំ​យក​គេ​បាត់​ទៅ។