15 កូនចៅដែលរួចជីវិត នឹងត្រូវស្លាប់ដោយជំងឺរាតត្បាតប្រពន្ធរបស់គេដែលនៅមេម៉ាយនឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។
16 ប្រសិនបើគេប្រមូលបានប្រាក់ច្រើនដូចធូលីដីហើយសម្លៀកបំពាក់គរដូចភ្នំ
17 គេបានត្រឹមតែប្រមូលប៉ុណ្ណោះតែមនុស្សសុចរិតនឹងប្រើសម្លៀកបំពាក់នោះហើយមនុស្សស្លូតត្រង់នឹងចែកប្រាក់គ្នា។
18 ផ្ទះដែលគេសង់ ប្រៀបដូចជាសំបុកកណ្ដៀរឬដូចខ្ទមរបស់ឆ្មាំចម្ការ។
19 ពេលចូលដំណេក គេជាអ្នកមានប៉ុន្តែ នេះជាលើកចុងក្រោយហើយដ្បិតពេលភ្ញាក់ឡើងគេបាត់បង់ទ្រព្យសម្បត្តិអស់។
20 ការភ័យខ្លាចធ្លាក់មកលើគេដូចទឹកជំនន់ហើយនៅពេលយប់ខ្យល់កួចនាំយកគេបាត់ទៅ។
21 ខ្យល់ពីទិសខាងកើតបក់មកកន្ត្រាក់គេចេញបាត់ពីលំនៅរបស់ខ្លួន។