យ៉ូប 27:4-10 KHSV

4 នោះ​មាត់​របស់​ខ្ញុំ​នឹង​មិន​ស្រដីចេញ​មក​នូវ​ពាក្យ​អាក្រក់ហើយ​អណ្ដាត​របស់​ខ្ញុំក៏​មិន​ថ្លែង​ពាក្យ​វៀច‌វេរ​ដែរ។

5 ខ្ញុំ​មិន​ព្រម​ទទួល​ស្គាល់​ជា​ដាច់​ខាត​ថាពាក្យ​របស់​អស់​លោក​ជា​ពាក្យ​ត្រឹម​ត្រូវរហូត​ដល់​ថ្ងៃ​ស្លាប់ ក៏​ខ្ញុំ​មិន​ព្រម​ទទួល​ថាខ្ញុំ​មាន​ទោស​ឡើយ។

6 ខ្ញុំ​នៅ​តែ​ប្រកាន់​ជំហរ​ថា​ខ្ញុំ​សុចរិតដរាប​ណា​ខ្ញុំ​មាន​ជីវិតមន‌សិការ​របស់​ខ្ញុំ​មិន​ចោទ​ប្រកាន់​ខ្ញុំ​ទេ។

7 សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​ខ្ញុំទទួល​ទោស​ដូច​មនុស្ស​អាក្រក់សូម​ឲ្យ​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ខ្ញុំទទួល​ទោស​ដូច​មនុស្ស​ទុច្ចរិត។

8 ពេល​ព្រះ‌ជាម្ចាស់​លុប​បំបាត់​មនុស្ស​ទមិឡព្រះ‌អង្គ​ដក​ជីវិត​របស់​គេតើ​គេ​នៅ​មាន​សង្ឃឹម​អ្វី​ទៀត?

9 ពេល​គេ​ជួប​នឹង​ភ័យ​អាសន្នតើ​ព្រះ‌ជាម្ចាស់​ស្ដាប់​សម្រែក​របស់​គេ​ឬ​ទេ?

10 តើ​គេ​យក​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតធ្វើ​ជា​ប្រភព​នៃ​អំណរ​របស់​ខ្លួន​ឬ​ទេ?តើ​គេ​អង្វរ​រក​ព្រះ‌ជាម្ចាស់គ្រប់​ពេល​វេលា​ឬ​ទេ?