18 ផ្កាថ្ម និងគជ់ រឹតតែផ្ទឹមនឹងប្រាជ្ញាមិនបានហើយមានប្រាជ្ញាប្រសើរជាងមានកែវមុក្ដាទៅទៀត។
19 ត្បូងជម្ពូរ័ត្នពីស្រុកអេត្យូពីក៏មិនអាចប្រដូចទៅនឹងប្រាជ្ញាហើយប្រាជ្ញាមិនអាចយកទៅថ្លឹងជាមួយមាសបានទេ។
20 ដូច្នេះ តើប្រាជ្ញាមានប្រភពនៅឯណាតើការយល់ដឹងស្ថិតនៅកន្លែងណា?
21 មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេរីឯសត្វដែលហើរនៅលើមេឃក៏មិនអាចមើលឃើញដែរ។
22 រណ្ដៅនៃសេចក្ដីវិនាស និងមច្ចុរាជពោលថា“យើងបានឮគេនិយាយពីប្រាជ្ញា”។
23 មានតែព្រះជាម្ចាស់ទេដែលស្គាល់ផ្លូវហើយជ្រាបថា ប្រាជ្ញាស្ថិតនៅកន្លែងណា
24 ដ្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅទីដាច់ស្រយាលនៃផែនដីនិងទតឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។