យ៉ូប 28:3-9 KHSV

3 មនុស្ស​ចុះ​រហូត​ទៅ​ដល់​ទី​ងងឹត ជីក​រក​ថ្មដែល​កប់​នៅ​បាត​ដី​ក្នុង​ទី​ងងឹត​អន្ធការ។

4 គេ​ជីក​អណ្ដូង​រ៉ែ​ឆ្ងាយ​ពី​កន្លែង​មនុស្ស​រស់​នៅមនុស្ស​ដើរ​ខាង​លើ​ក៏​មិន​ដឹងគេ​សម្រូត​ខ្លួន​ចុះ​ទៅ​ក្នុង​អណ្ដូង​រ៉ែហើយ​យោល​ចុះ​យោល​ឡើង​នៅ​ទី​នោះឆ្ងាយ​ពី​ស្រុក​ភូមិ។

5 ដី​តែងតែ​ផ្ដល់​អាហារ​ដល់​មនុស្សតែ​នៅ​ខាង​ក្រោមដូច​ជា​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​អស់។

6 គេ​រក​ឃើញ​ត្បូង​នៅ​ជា​មួយ​ថ្ម​ក្នុង​ដីហើយ​រក​បាន​មាស​ក្នុង​ធូលី​ដី។

7 សត្វ​ត្មាត​មិន​ស្គាល់​ច្រក​ចូល​ទៅក្នុង​អណ្ដូង​រ៉ែ​នោះ​ទេហើយ​សត្វ​រអាត​ក៏​មើល​មិន​ឃើញ​ដែរ។

8 សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​ចូល​ទៅ​ក្នុង​នោះ​ទេសត្វ​សិង្ហ​ក៏​មិន​ដែល​ដើរ​កាត់​តាម​នោះ​ដែរ។

9 មនុស្ស​ជីក​យក​ថ្ម​ដ៏​រឹងហើយ​រំលើង​ភ្នំ​រហូត​ដល់​ឫស​របស់​វា។