យ៉ូប 28:8-14 KHSV

8 សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​ចូល​ទៅ​ក្នុង​នោះ​ទេសត្វ​សិង្ហ​ក៏​មិន​ដែល​ដើរ​កាត់​តាម​នោះ​ដែរ។

9 មនុស្ស​ជីក​យក​ថ្ម​ដ៏​រឹងហើយ​រំលើង​ភ្នំ​រហូត​ដល់​ឫស​របស់​វា។

10 គេ​ចោះ​រូង​នៅ​ក្នុង​ថ្ម‌ដាហើយ​ឃើញ​វត្ថុ​ធាតុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។

11 គេ​ទប់​ប្រភព​ទឹក​ឲ្យ​រីង​ស្ងួតហើយ​នាំ​យក​អ្វីៗ​ដែល​លាក់​កំបាំងមក​ដាក់​ក្រោម​ពន្លឺ។

12 រីឯ​ប្រាជ្ញា​វិញ តើ​គេ​អាច​រក​បាន​នៅ​ឯ​ណា?តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?

13 មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​របស់​ប្រាជ្ញា​ទេហើយ​ប្រាជ្ញា​ក៏​មិន​ស្ថិត​នៅ​លើ​ផែនដី​ដែរ។

14 ទី​ជម្រៅ​ពោល​ថា “ប្រាជ្ញា​មិន​នៅ​ក្នុង​ខ្ញុំ​ទេ”មហា​សមុទ្រ​ពោល​ថា“ប្រាជ្ញា​ក៏​មិន​នៅ​ជា​មួយ​ខ្ញុំ​ដែរ”