យ៉ូប 29:10-16 KHSV

10 ពួក​អភិ‌ជន​ក៏​នៅ​ស្ងៀម​ស្ងាត់មិន​ហ៊ាន​និយាយ​ស្ដី​ទេ។

11 ពេល​មនុស្ស‌ម្នា​ឮ​ខ្ញុំ​និយាយ គេ​ឲ្យ​ពរ​ខ្ញុំពេល​គេ​ឃើញ​ខ្ញុំ គេ​ពោល​សរសើរ​ខ្ញុំ

12 ដ្បិត​ពេល​មនុស្ស​វេទនា​ស្រែក​អង្វរខ្ញុំ​ជួយ​យក​អាសា​គេហើយ​ខ្ញុំ​ក៏​បាន​ជួយ​ក្មេង​កំព្រាគ្មាន​ទី​ពឹង​ដែរ។

13 អ្នក​ដែល​ហៀប​នឹង​ស្លាប់ តែង​ឲ្យ​ពរ​ខ្ញុំហើយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ស្ត្រី​មេម៉ាយឲ្យ​មាន​អំណរ​សប្បាយ។

14 សេចក្ដី​សុចរិត​នៅ​ជាប់​ជា​មួយ​ខ្ញុំប្រៀប​ដូច​ជា​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​ខ្ញុំហើយ​យុត្តិធម៌​ក៏​ប្រៀប​ដូច​ជា​អាវ​ធំនិង​ឆ្នួត​ក្បាល​របស់​ខ្ញុំ​ដែរ។

15 ខ្ញុំ​ធ្វើ​ជា​ភ្នែក​របស់​មនុស្ស​ខ្វាក់និង​ជា​ជើង​របស់​មនុស្ស​ខ្វិន។

16 ខ្ញុំ​ធ្វើ​ជា​ឪពុក​របស់​ជន​ក្រីក្រហើយ​ជួយ​រក​ខុស​ត្រូវ​ឲ្យ​មនុស្សដែល​ខ្ញុំ​ពុំ​ស្គាល់​ផង។