យ៉ូប 29:16-22 KHSV

16 ខ្ញុំ​ធ្វើ​ជា​ឪពុក​របស់​ជន​ក្រីក្រហើយ​ជួយ​រក​ខុស​ត្រូវ​ឲ្យ​មនុស្សដែល​ខ្ញុំ​ពុំ​ស្គាល់​ផង។

17 ខ្ញុំ​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិតដណ្ដើម​យក​ជន​រង​គ្រោះ​ពី​ចង្កូម​របស់​គេ។

18 ពេល​នោះ ខ្ញុំ​គិត​ថាខ្ញុំ​មុខ​ជា​មាន​អាយុ​វែងហើយ​ខ្ញុំ​នឹង​ស្លាប់​ក្នុង​ទី​លំ‌នៅ​ដ៏​កក់​ក្ដៅ​របស់​ខ្ញុំ។

19 ខ្ញុំ​ប្រៀប​ដូច​ជា​ដើម​ឈើដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹកហើយ​នៅ​ពេល​យប់មាន​សន្សើម​ធ្លាក់​មក​លើ​មែក។

20 ខ្ញុំ​នឹង​ទទួល​កិត្តិយស​មិន​ចេះ​ចប់កម្លាំង​របស់​ខ្ញុំ​ចេះ​តែ​ចម្រើន​ឡើង​សា​ជា​ថ្មីដូច​ខ្សែ​ធ្នូ​ដែល​គេ​រឹត​យ៉ាង​តឹង។

21 មនុស្ស‌ម្នា​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំពេល​ខ្ញុំ​ផ្ដល់​យោបល់ គេ​នៅ​ស្ងៀម​ស្ងាត់។

22 អ្វីៗ​ដែល​ខ្ញុំ​និយាយ​ផុត​ទៅ​ហើយ​នោះគ្មាន​នរណា​ប្រកែក​តវ៉ា​ទេតែ​ពួក​គេ​ទទួល​យក​ទាំង​អស់​គ្នា។