យ៉ូប 29:6-12 KHSV

6 ហ្វូង​សត្វ​របស់​ខ្ញុំ​ផ្ដល់​ទឹក​ដោះ​ឲ្យ​ខ្ញុំយ៉ាង​បរិបូណ៌ ចម្ការ​អូលីវ​របស់​ខ្ញុំផ្ដល់​ប្រេង​ដ៏​ច្រើន​ហូរ‌ហៀរ​មក​ខ្ញុំ។

7 ពេល​ខ្ញុំ​ចេញ​ទៅ​មាត់​ទ្វារ​ក្រុងអង្គុយ​កាត់​ក្ដី​ក្នុង​ចំណោម​ពួក​ព្រឹទ្ធា‌ចារ្យ

8 ពួក​យុវជន​ឃើញ​ខ្ញុំគេ​នាំ​គ្នា​ដក​ខ្លួន​ថយពួក​ចាស់​ទុំ​នាំ​គ្នា​ក្រោក​ឈរ។

9 ពួក​មេ​ដឹក​នាំ​ឈប់​និយាយយក​ដៃ​ខ្ទប់​មាត់ ហើយ​នៅ​ស្ងៀម

10 ពួក​អភិ‌ជន​ក៏​នៅ​ស្ងៀម​ស្ងាត់មិន​ហ៊ាន​និយាយ​ស្ដី​ទេ។

11 ពេល​មនុស្ស‌ម្នា​ឮ​ខ្ញុំ​និយាយ គេ​ឲ្យ​ពរ​ខ្ញុំពេល​គេ​ឃើញ​ខ្ញុំ គេ​ពោល​សរសើរ​ខ្ញុំ

12 ដ្បិត​ពេល​មនុស្ស​វេទនា​ស្រែក​អង្វរខ្ញុំ​ជួយ​យក​អាសា​គេហើយ​ខ្ញុំ​ក៏​បាន​ជួយ​ក្មេង​កំព្រាគ្មាន​ទី​ពឹង​ដែរ។