យ៉ូប 29:7-13 KHSV

7 ពេល​ខ្ញុំ​ចេញ​ទៅ​មាត់​ទ្វារ​ក្រុងអង្គុយ​កាត់​ក្ដី​ក្នុង​ចំណោម​ពួក​ព្រឹទ្ធា‌ចារ្យ

8 ពួក​យុវជន​ឃើញ​ខ្ញុំគេ​នាំ​គ្នា​ដក​ខ្លួន​ថយពួក​ចាស់​ទុំ​នាំ​គ្នា​ក្រោក​ឈរ។

9 ពួក​មេ​ដឹក​នាំ​ឈប់​និយាយយក​ដៃ​ខ្ទប់​មាត់ ហើយ​នៅ​ស្ងៀម

10 ពួក​អភិ‌ជន​ក៏​នៅ​ស្ងៀម​ស្ងាត់មិន​ហ៊ាន​និយាយ​ស្ដី​ទេ។

11 ពេល​មនុស្ស‌ម្នា​ឮ​ខ្ញុំ​និយាយ គេ​ឲ្យ​ពរ​ខ្ញុំពេល​គេ​ឃើញ​ខ្ញុំ គេ​ពោល​សរសើរ​ខ្ញុំ

12 ដ្បិត​ពេល​មនុស្ស​វេទនា​ស្រែក​អង្វរខ្ញុំ​ជួយ​យក​អាសា​គេហើយ​ខ្ញុំ​ក៏​បាន​ជួយ​ក្មេង​កំព្រាគ្មាន​ទី​ពឹង​ដែរ។

13 អ្នក​ដែល​ហៀប​នឹង​ស្លាប់ តែង​ឲ្យ​ពរ​ខ្ញុំហើយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ស្ត្រី​មេម៉ាយឲ្យ​មាន​អំណរ​សប្បាយ។