យ៉ូប 30:13-19 KHSV

13 ពួក​គេ​ឃាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​រត់​រួចពួក​គេ​ប្រាថ្នា​ធ្វើ​ឲ្យ​ខ្ញុំ​វិនាសដោយ​មិន​បាច់​មាន​នរណា​ជួយ​ពួក​គេ​ឡើយ។

14 ពួក​គេ​លើក​គ្នា​សម្រុក​មក​លើ​ខ្ញុំដូច​កង‌ទ័ព​ទម្លុះ​កំពែងសម្រុក​ចូល​វាយ​ក្រុង​មួយ។

15 ការ​ភ័យ​តក់‌ស្លុត​ក៏​កើត​មាន​ដល់​ខ្ញុំកិត្តិយស​ដ៏​រុងរឿង​របស់​ខ្ញុំ​ប៉ើង​ទៅ​តាម​ខ្យល់ភាព​ចម្រុង‌ចម្រើន​របស់​ខ្ញុំ​រសាត់​បាត់ ដូច​ពពក។

16 ឥឡូវ​នេះ ជីវិត​របស់​ខ្ញុំ​កំពុង​តែ​រលត់គ្មាន​អ្វី​សម្រាល​ទុក្ខ​វេទនា​របស់​ខ្ញុំ​បាន​ទេ។

17 នៅ​ពេល​យប់ ការ​ឈឺ​ចាប់​ស៊ី​រូង​ឆ្អឹង​របស់​ខ្ញុំឥត​មាន​ពេល​ល្ហែ​សោះ​ឡើយ

18 ការ​ឈឺ​ចាប់​នេះ​មាន​កម្រិត​ខ្លាំង​ពេករហូត​ដល់​ធ្វើ​ឲ្យ​ទក់​សម្លៀក‌បំពាក់​របស់​ខ្ញុំហើយ​រឹត‌រួត​ខ្ញុំ ដូច​ក​អាវ​រឹត​ក​ខ្ញុំ។

19 ព្រះ‌ជាម្ចាស់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំខ្ញុំ​មិន​ខុស​ពី​ធូលី​ដី និង​ផេះ​ទេ។