យ៉ូប 30:3-9 KHSV

3 ដោយ​ខ្វះ​ខាត និង​ឃ្លាន​ខ្លាំង​ពេកពួក​គេ​រត់​ទៅ​វាល​ហួត‌ហែង ដែល​ជា​ទី​ស្មសានរាំង​ស្ងួត​តាំង​ពី​យូរ‌យារ​មក​ហើយ។

4 ពួក​គេ​បោច​ស្លឹក​ឈើ​នៅ​តាម​គុម្ពោតយក​មក​ធ្វើ​ជា​អាហារសូម្បី​តែ​មើម​ក្ដួច ក៏​ពួក​គេ​បរិភោគ​ដែរ។

5 មនុស្ស‌ម្នា​ដេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ទី​ប្រជុំ​ជនហើយ​ស្រែក​ពី​ក្រោយ ដូច​ស្រែក​ដេញ​ចោរ។

6 ពួក​គេ​នាំ​គ្នា​រត់​ទៅ​ស្នាក់​អាស្រ័យនៅ​តាម​ជ្រលង​ភ្នំ​ដ៏​ចង្អៀត​គួរ​ព្រឺ​ខ្លាចនិង​នៅ​តាម​រូង​ភ្នំ តាម​ក្រហែង​ថ្ម។

7 ពួក​គេ​ស្រែក​នៅ​ក្នុង​គុម្ពោត​ព្រៃ ដូច​សត្វ​ធាតុហើយ​ប្រជ្រៀត​គ្នា​នៅ​ក្រោម​ដើម​ផ្អាវ។

8 អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​មិន​ដឹង​ខ្យល់ឥត​ពូជ ឥត​អំបូរហើយ​ត្រូវ​ប្រជា‌ជន​ដេញ​ចេញ​ពី​ស្រុក។

9 ប៉ុន្តែ ឥឡូវ​នេះ ពួក​គេ​បែរ​ជា​នាំ​គ្នាច្រៀង​ឡក‌ឡឺយ និង​និយាយ​បន្តុះ‌បង្អាប់​ខ្ញុំ។