យ៉ូប 30:6-12 KHSV

6 ពួក​គេ​នាំ​គ្នា​រត់​ទៅ​ស្នាក់​អាស្រ័យនៅ​តាម​ជ្រលង​ភ្នំ​ដ៏​ចង្អៀត​គួរ​ព្រឺ​ខ្លាចនិង​នៅ​តាម​រូង​ភ្នំ តាម​ក្រហែង​ថ្ម។

7 ពួក​គេ​ស្រែក​នៅ​ក្នុង​គុម្ពោត​ព្រៃ ដូច​សត្វ​ធាតុហើយ​ប្រជ្រៀត​គ្នា​នៅ​ក្រោម​ដើម​ផ្អាវ។

8 អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​មិន​ដឹង​ខ្យល់ឥត​ពូជ ឥត​អំបូរហើយ​ត្រូវ​ប្រជា‌ជន​ដេញ​ចេញ​ពី​ស្រុក។

9 ប៉ុន្តែ ឥឡូវ​នេះ ពួក​គេ​បែរ​ជា​នាំ​គ្នាច្រៀង​ឡក‌ឡឺយ និង​និយាយ​បន្តុះ‌បង្អាប់​ខ្ញុំ។

10 ពួក​គេ​ខ្ពើម​ខ្ញុំ ហើយ​ដើរ​វាង​ឆ្ងាយ​ពី​ខ្ញុំពួក​គេ​មិន​ញញើត​នឹង​ស្ដោះ​ទឹក​មាត់ដាក់​ខ្ញុំ​ឡើយ។

11 ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយព្រះ‌អង្គ​បន្ទាប​បន្ថោក​ខ្ញុំហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មើល‌ងាយ​ខ្ញុំតាម​ចិត្ត​របស់​ពួក​គេ។

12 ជន​ពាល​ជា​ច្រើន​ប្រហារ​ខ្ញុំ​ពី​ខាង​ស្ដាំពួក​គេ​ទាត់​ជើង​ខ្ញុំហើយ​សង្គ្រប់​មក​លើ​ខ្ញុំ ដើម្បី​កម្ទេច​ខ្ញុំ។