យ៉ូប 31:15-21 KHSV

15 ព្រះ‌ជាម្ចាស់​បាន​បង្កើត​ខ្ញុំ​ក្នុង​ផ្ទៃ​ម្ដាយ​យ៉ាង​ណាព្រះ‌អង្គ​បាន​បង្កើត​អ្នក​បម្រើ​ប្រុស​ស្រី​មកយ៉ាង​នោះ​ដែរគឺ​ព្រះ​តែ​មួយ​ដែល​បាន​សូន​យើងក្នុង​ផ្ទៃ​ម្ដាយ​ដូច​គ្នា។

16 ខ្ញុំ​មិន​ដែល​បដិសេធ​ជួយ​ជន​ក្រីក្រខ្ញុំ​មិន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​អស់​សង្ឃឹម។

17 ខ្ញុំ​មិន​ដែល​បរិភោគ​អាហារ​តែ​ម្នាក់​ឯងដោយ​ឥត​ចែក​ឲ្យ​ក្មេង​កំព្រា​ទេ

18 គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បី​បាច់​ថែ‌រក្សា​គេហើយ​តាំង​ពី​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មកខ្ញុំ​តែងតែ​ដឹក​នាំ​ស្ត្រី​មេម៉ាយ​ជា‌និច្ច។

19 ពេល​ខ្ញុំ​ឃើញ​ជន​អនាថា​ខ្វះ​សម្លៀក‌បំពាក់ហើយ​ឃើញ​ជន​ទុគ៌ត​ខ្វះ​ភួយ​ដណ្ដប់

20 ខ្ញុំ​តែងតែ​ឲ្យ​សម្លៀក‌បំពាក់​បិទ‌បាំង​កាយនិង​ឲ្យ​រោម​ចៀម​ទៅ​គេ​ដណ្ដប់ហើយ​គេ​ក៏​ដឹង​គុណ​ខ្ញុំ។

21 ប្រសិន​បើ​ខ្ញុំ​វាយ​ធ្វើ​បាប​ក្មេង​កំព្រាដោយ​ដឹង​ខ្លួន​ថា ចៅ‌ក្រម​មុខ​ជា​ការពារ​ខ្ញុំ