យ៉ូប 31:20-26 KHSV

20 ខ្ញុំ​តែងតែ​ឲ្យ​សម្លៀក‌បំពាក់​បិទ‌បាំង​កាយនិង​ឲ្យ​រោម​ចៀម​ទៅ​គេ​ដណ្ដប់ហើយ​គេ​ក៏​ដឹង​គុណ​ខ្ញុំ។

21 ប្រសិន​បើ​ខ្ញុំ​វាយ​ធ្វើ​បាប​ក្មេង​កំព្រាដោយ​ដឹង​ខ្លួន​ថា ចៅ‌ក្រម​មុខ​ជា​ការពារ​ខ្ញុំ

22 សូម​ឲ្យ​ដៃ​របស់​ខ្ញុំ​ដាច់​ចេញ​ពី​ស្មាហើយ​សូម​ឲ្យ​កំភួន​ដៃ​របស់​ខ្ញុំដាច់​ចេញ​ពី​កែង​ដៃ​ទៅ​ចុះ!

23 ដ្បិត​ខ្ញុំ​ភ័យ​ខ្លាច​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ណាស់ខ្ញុំ​មិន​អាច​តទល់​នឹង​ឫទ្ធិ‌បារមី​ដ៏​ថ្កុំ‌ថ្កើងរបស់​ព្រះ‌អង្គ​បាន​ឡើយ។

24 ខ្ញុំ​មិន​ដែល​ផ្ញើ​ជីវិត​លើ​មាសហើយ​យក​មាស​សុទ្ធ​ធ្វើ​ជា​ទី​ពឹង​ទេ។

25 ខ្ញុំ​ក៏​គ្មាន​អំនួត ព្រោះ​តែ​ទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្ដម្ភដែល​ខ្ញុំ​រក​បាន​នោះ​ដែរ។

26 ពេល​សម្លឹង​មើល​ទៅ​ព្រះ‌អាទិត្យដែល​បញ្ចេញ​រស្មី​ចិញ្ចែង‌ចិញ្ចាចហើយ​មើល​ទៅ​ព្រះ‌ច័ន្ទ​ជះ​ពន្លឺ​រស្មី​យ៉ាង​ស្រទន់