យ៉ូប 31:36-40 KHSV

36 ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​ដាក់​នៅ​លើ​បន្ទុក​របស់​ខ្ញុំហើយ​ពាក់​នៅ​លើ​ក្បាល​ខ្ញុំ​ទុក​ដូច​ជា​មកុដ។

37 ខ្ញុំ​នឹង​ទូល​ព្រះ‌អង្គ​នូវ​គ្រប់​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្តខ្ញុំ​នឹង​ចូល​ទៅ​ជិត​ព្រះ‌អង្គ ដោយ​ឥត​អាម៉ាស់។

38 ប្រសិន​បើ​ដី​ស្រែ​របស់​ខ្ញុំ​ស្រែក​ឡើង​ទាស់​នឹង​ខ្ញុំប្រសិន​បើ​គន្លង​នង្គ័ល​នាំ​គ្នា​យំ​សោក

39 ប្រសិន​បើ​ខ្ញុំ​បរិភោគ‌ផលដែល​ដុះ​ចេញ​ពី​ដី​នោះ ដោយ​មិន​បង់​ប្រាក់ហើយ​ធ្វើ​ឲ្យ​ម្ចាស់​ដី​រីង‌រៃ​នៅ​ក្នុង​ដួង​ចិត្ត

40 នោះ​សូម​ឲ្យ​មាន​តែ​បន្លា និង​ស្រងែដុះ​នៅ​ក្នុង​ស្រែ​ជំនួស​ស្រូវ»។- ពាក្យ​របស់​លោក​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ -