យ៉ូប 31:8-14 KHSV

8 នោះ​ពេល​ខ្ញុំ​សាប​ព្រោះ​អ្វីសូម​ឲ្យ​អ្នក​ផ្សេង​មក​ទទួល​យក​ផលហើយ​រំលើង​ដំណាំ​របស់​ខ្ញុំ​រហូត​ដល់​ឫស​ចុះ។

9 ប្រសិន​បើ​ចិត្ត​ខ្ញុំ​វង្វេង ព្រោះ​តែ​ស្ត្រី​ណា​ម្នាក់ប្រសិន​បើ​ខ្ញុំ​ឃ្លាំ​មើល​ប្ដី​គេ​មិន​នៅ​ផ្ទះ

10 នោះ​សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​ទៅ​បម្រើ​ប្រុស​ផ្សេងហើយ​ឲ្យ​គេ​រួមរ័ក​ជា​មួយ​នាង​ទៅ​ចុះ

11 ដ្បិត​ប្រព្រឹត្ត​ដូច្នោះ​ជា​អំពើ​មួយ​ដ៏​អាស្រូវ​បំផុតជា​អំពើ​ដែល​ចៅ‌ក្រម​ត្រូវ​ដាក់​ទោស។

12 អំពើ​នេះ​ប្រៀប​បាន​នឹង​ភ្លើងឆេះ​រាល‌ដាល​រហូត​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាសហើយ​អាច​ឆេះ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​មាន។

13 ប្រសិន​បើ​ខ្ញុំ​រំលោភ​សិទ្ធិ​អ្នក​បម្រើ​ប្រុស​ស្រីនៅ​ពេល​គេ​តវ៉ា​ទាម‌ទារ​អ្វី​មួយ​ពី​ខ្ញុំ

14 ពេល​ព្រះ‌ជាម្ចាស់​ក្រោក​ឡើង​វិនិច្ឆ័យ​ទោសតើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេចពេល​ព្រះ‌អង្គ​សួរ​ចម្លើយតើ​ឲ្យ​ខ្ញុំ​ឆ្លើយ​ដូច​ម្ដេច​បាន?