យ៉ូប 32:13-19 KHSV

13 ហេតុ​នេះ សូម​កុំ​អះ‌អាង​ថាអស់​លោក​រក​បាន​ប្រាជ្ញា​នោះ​ឡើយ។មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ដែល​អាចតទល់​នឹង​គាត់​បាន គឺ​មិន​មែន​មនុស្ស​ទេ។

14 លោក​យ៉ូប​ពុំ​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ផ្ទាល់​ទេដូច្នេះ ខ្ញុំ​នឹង​មិន​ឆ្លើយ​ទៅ​គាត់​វិញតាម​របៀប​ដែល​អស់​លោក​ឆ្លើយ​នោះ​ឡើយ។

15 លោក​យ៉ូប​អើយលោក​ទាំង​បី​នេះ​មិន​ហ៊ាន​ឆ្លើយ​ទៀត​ទេដ្បិត​ពួក​គាត់​រក​ពាក្យ​និយាយ​ពុំ​បាន។

16 ខ្ញុំ​រង់‌ចាំ​ដែរ តែ​មិន​ឃើញ​ពួក​គាត់​និយាយ​ទេដោយ​ពួក​គាត់​នៅ​ស្ងៀម លែង​ឆ្លើយ​ដូច្នេះ

17 ខ្ញុំ​សូម​ឆ្លើយ​តប​ទៅ​លោក​វិញ​ម្ដងខ្ញុំ​ក៏​ចង់​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ​ដែរ។

18 ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ចង់​និយាយគឺ​ខ្ញុំ​មិន​អាច​ទប់​ចិត្ត​ឲ្យ​នៅ​ស្ងៀមបាន​ទៀត​ឡើយ។

19 ប្រសិន​បើ​ខ្ញុំ​មិន​និយាយ​ទេចិត្ត​របស់​ខ្ញុំ​មុខ​តែ​ធ្លុះ‌ធ្លាយ​ដូច​ថង់​ស្បែកដែល​ដាក់​ស្រា​ទំពាំង‌បាយជូរ​ថ្មី។