យ៉ូប 32:16-22 KHSV

16 ខ្ញុំ​រង់‌ចាំ​ដែរ តែ​មិន​ឃើញ​ពួក​គាត់​និយាយ​ទេដោយ​ពួក​គាត់​នៅ​ស្ងៀម លែង​ឆ្លើយ​ដូច្នេះ

17 ខ្ញុំ​សូម​ឆ្លើយ​តប​ទៅ​លោក​វិញ​ម្ដងខ្ញុំ​ក៏​ចង់​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ​ដែរ។

18 ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ចង់​និយាយគឺ​ខ្ញុំ​មិន​អាច​ទប់​ចិត្ត​ឲ្យ​នៅ​ស្ងៀមបាន​ទៀត​ឡើយ។

19 ប្រសិន​បើ​ខ្ញុំ​មិន​និយាយ​ទេចិត្ត​របស់​ខ្ញុំ​មុខ​តែ​ធ្លុះ‌ធ្លាយ​ដូច​ថង់​ស្បែកដែល​ដាក់​ស្រា​ទំពាំង‌បាយជូរ​ថ្មី។

20 ខ្ញុំ​សូម​និយាយ ដើម្បី​ឲ្យ​បាន​ធូរ​ទ្រូងខ្ញុំ​ត្រូវ​តែ​បើក​មាត់​ឆ្លើយ​ទៅ​អស់​លោក​វិញ។

21 ខ្ញុំ​មិន​រើស​មុខ​នរណា​ឡើយហើយ​ខ្ញុំ​ក៏​មិន​បញ្ចើច‌បញ្ចើ​នរណា​ម្នាក់​ដែរ។

22 ខ្ញុំ​មិន​ចេះ​បញ្ចើច‌បញ្ចើ​ទេបើ​ខ្ញុំ​ធ្វើ​ដូច្នេះ ព្រះ​ដែល​បង្កើត​ខ្ញុំ​មុខ​ជាដក​ជីវិត​ខ្ញុំ​យ៉ាង​ឆាប់​មិន​ខាន។