យ៉ូប 33:10-16 KHSV

10 តែ​ព្រះ‌ជាម្ចាស់​រក​រឿង​ទាស់​នឹង​ខ្ញុំព្រះ‌អង្គ​ចាត់​ទុក​ខ្ញុំ​ជា​ខ្មាំង​សត្រូវ។

11 ព្រះ‌អង្គ​ដាក់​ខ្នោះ​ជើង​ខ្ញុំព្រះ‌អង្គ​ឃ្លាំ​មើល​គ្រប់​សកម្ម‌ភាព​របស់​ខ្ញុំ”។

12 លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​ត្រូវ​ទេចាំ​ខ្ញុំ​ពន្យល់​លោកដ្បិត​ព្រះ‌ជាម្ចាស់​ធំ​ជាង​មនុស្ស​លោក។

13 ហេតុ​អ្វី​បាន​ជា​លោក​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថាព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពាក្យរបស់​លោក​ដូច្នេះ?

14 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​របៀប​ផ្សេងៗតែ​គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ។

15 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ការ​យល់​សប្ដិតាម​រយៈ​សុបិន​និមិត្ត​នា​រាត្រី​កាលក្នុង​ពេល​ដែល​មនុស្ស​កំពុង​តែ​ដេកលង់‌លក់​មិន​ដឹង​ខ្លួន។

16 ព្រះ‌អង្គ​ក៏​សម្តែង​ឲ្យ​គេ​ស្គាល់ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គព្រម​ទាំង​បញ្ជាក់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គឲ្យ​គេ​យល់​យ៉ាង​ច្បាស់​ផង។