យ៉ូប 33:19-25 KHSV

19 ព្រះ‌ជាម្ចាស់​ក៏​វាយ​ប្រដៅ​មនុស្ស​តាម​រយៈការ​ឈឺ​ចាប់​ដែរ គឺ​នៅ​ពេល​ដែល​គេ​ដេកឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ​កាយ។

20 ពេល​នោះ គេ​បរិភោគ​អាហារ​លែង​កើតហើយ​ក៏​លែង​នឹក​ឃ្លាន​ម្ហូប​ចំណី​ទៀត​ដែរ។

21 រូប​កាយ​របស់​គេ​កាន់​តែ​ស្គម​ទៅៗនៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

22 គេ​កាន់​តែ​ខិត​ជិត​រណ្ដៅជីវិត​របស់​គេ ក៏​ខិត​ទៅ​ជិត​មច្ចុរាជ​ដែរ។

23 ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​ទេវតា​មួយ​រូបក្នុង​ចំណោម​ទេវតា​មួយ​ពាន់មក​បក​ស្រាយ និង​បង្ហាញ​ឲ្យ​អ្នក​នោះស្គាល់​ផ្លូវ​ត្រឹម​ត្រូវ

24 ព្រះ‌ជាម្ចាស់​មុខ​ជា​លើក‌លែង​ទោស​ឲ្យ​គេដ្បិត​ទេវតា​អង្វរ​ថា:“សូម​ដោះ​លែង​អ្នក​នេះ​ទៅកុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ឡើយទូលបង្គំ​រក​បាន​ហេតុ​ផលដើម្បី​រំដោះ​គេ​ហើយ!”។

25 ពេល​នោះ សាច់​ឈាម​របស់​គេ​នឹង​ប្រែ​ជាស្រស់​ស្អាត​ដូច​គ្រា​នៅ​ពី​ក្មេងហើយ​គេ​នឹង​បាន​ដូច​គ្រា​នៅ​វ័យ​ជំទង់។