យ៉ូប 33:8-14 KHSV

8 ខ្ញុំ​បាន​ឮ​ពាក្យ​ដែល​លោក​ថ្លែង​ប្រាប់ហើយ​ខ្ញុំ​ចង​ចាំ ឥត​ភ្លេច​ឡើយ

9 គឺ​លោក​ពោល​ថា:“ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស គ្មាន​បាបខ្ញុំ​ជា​មនុស្ស​ស្អាត‌ស្អំ ឥត​មាន​កំហុស​អ្វី​ទេ

10 តែ​ព្រះ‌ជាម្ចាស់​រក​រឿង​ទាស់​នឹង​ខ្ញុំព្រះ‌អង្គ​ចាត់​ទុក​ខ្ញុំ​ជា​ខ្មាំង​សត្រូវ។

11 ព្រះ‌អង្គ​ដាក់​ខ្នោះ​ជើង​ខ្ញុំព្រះ‌អង្គ​ឃ្លាំ​មើល​គ្រប់​សកម្ម‌ភាព​របស់​ខ្ញុំ”។

12 លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​ត្រូវ​ទេចាំ​ខ្ញុំ​ពន្យល់​លោកដ្បិត​ព្រះ‌ជាម្ចាស់​ធំ​ជាង​មនុស្ស​លោក។

13 ហេតុ​អ្វី​បាន​ជា​លោក​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថាព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពាក្យរបស់​លោក​ដូច្នេះ?

14 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​របៀប​ផ្សេងៗតែ​គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ។