យ៉ូប 34 KHSV

ព្រះ‌ជាម្ចាស់​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ

1 លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ទៀត​ថា៖

2 «អស់​អ្នក​ដែល​មាន​ប្រាជ្ញា​អើយសូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​នឹង​បរិយាយ!អស់​អ្នក​ដែល​ចេះ​ដឹង​អើយសូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ!

3 ដ្បិត​ត្រចៀក​ស្ដាប់​យល់​ពាក្យ​សម្ដីដូច​អណ្ដាត​ស្គាល់​រស‌ជាតិ​អាហារ​ដែរ។

4 យើង​ត្រូវ​រិះ​រក​អ្វី​ដែល​ត្រឹម​ត្រូវហើយ​រួម​គ្នា​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ល្អ»។

5 លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖«ខ្ញុំ​ជា​មនុស្ស​សុចរិតតែ​ព្រះ‌ជាម្ចាស់​មិន​ព្រម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។

6 ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ត្រឹម​ត្រូវក៏​ព្រះ‌អង្គ​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​កុហក​ដែររបួស​របស់​ខ្ញុំ​ពុំ​អាច​ព្យាបាល​បាន​ទេតែ​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ»។

7 តើ​មាន​នរណា​ម្នាក់​ដូច​លោក​យ៉ូប​ទេគាត់​ពោល​ពាក្យ​ប្រមាថ​យ៉ាង​ងាយដូច​គេ​ផឹក​ទឹក។

8 គាត់​សេព‌គប់​ជា​មួយ​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិតហើយ​ដើរ​ជា​មួយ​មនុស្ស​អាក្រក់

9 ដ្បិត​គាត់​ពោល​ថា តើ​មនុស្ស​ខិត‌ខំផ្គាប់‌ផ្គុន​ព្រះ‌ជាម្ចាស់​បាន​ប្រយោជន៍​អ្វី។

10 «ហេតុ​នេះ អស់​អ្នក​ដែល​ចេះ​គិត‌គូរ​អើយសូម​នាំ​គ្នា​ស្ដាប់​ខ្ញុំ!ព្រះ‌ជាម្ចាស់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយហើយ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតក៏​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ!

11 ព្រះ‌អង្គ​តប​ស្នង​ចំពោះ​មនុស្ស​លោកតាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្តព្រះ‌អង្គ​ឲ្យ​ម្នាក់ៗ​ទទួល​ផលតាម​របៀប​ដែល​ខ្លួន​រស់​នៅ។

12 ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មិន​ប្រព្រឹត្តអំពើ​អាក្រក់​ជា​ដាច់​ខាតព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតមិន​ប្រាស​ចាក​យុត្តិធម៌​ឡើយ។

13 តើ​នរណា​ប្រគល់​អំណាច​ឲ្យ​ព្រះ‌អង្គគ្រប់‌គ្រង​ផែនដី?តើ​នរណា​ប្រគល់​ពិភព​លោក​ទាំង​មូលមក​ឲ្យ​ព្រះ‌អង្គ​កាន់​កាប់?

14 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ខ្វល់​ខ្វាយ​តែចំពោះ​ព្រះ‌អង្គ​ផ្ទាល់ហើយ​បើ​ព្រះ‌អង្គ​ដក​យក​ព្រះ‌វិញ្ញាណនិង​ដង្ហើម​ជីវិត​ទៅ​វិញ​នោះ

15 សត្វ​លោក​ទាំង​អស់​នឹង​ត្រូវ​វិនាស​ជា​មួយ​គ្នាមនុស្ស​លោក​នឹង​វិល​ទៅ​ជា​ធូលី​ដី​វិញ។

16 ប្រសិន​បើ​លោក​មាន​ប្រាជ្ញា សូម​ស្ដាប់​ខ្ញុំ​ចុះសូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង!

17 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ស្អប់​យុត្តិធម៌តើ​ព្រះ‌អង្គ​គ្រប់‌គ្រង​ផែនដី​កើត​ឬ?តើ​លោក​ហ៊ាន​ថ្កោល​ទោស​ព្រះ​ដ៏​សុចរិតជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​ឬ?

18 មិន​ដែល​មាន​នរណា​ហ៊ាន​បន្ទោស​ស្ដេច​ថា“មនុស្ស​ពាល!”ឬ​ស្ដី​ឲ្យ​អ្នក​ធំ​ថា “មនុស្ស​ទុយ៌ស!” ទេ

19 រីឯ​ព្រះ‌ជាម្ចាស់​វិញព្រះ‌អង្គ​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយហើយ​ព្រះ‌អង្គ​ក៏​មិន​យោគ‌យល់​អ្នក​មានជាង​អ្នក​ក្រ​ដែរដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។

20 ពួក​គេ​នឹង​បាត់​បង់​ជីវិត​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែកនៅ​ពាក់​កណ្ដាល​អធ្រាត្រប្រជា‌ជន​កើត​វឹក‌វរ ហើយ​វិនាស​អស់​ទៅគេ​ទម្លាក់​អ្នក​កាន់​អំណាច​ដោយ​ងាយ​ស្រួល។

21 ព្រះ‌ជាម្ចាស់​ទត​មើល​ផ្លូវ​ដែល​មនុស្ស​ដើរព្រះ‌អង្គ​ឃ្លាំ​មើល​គ្រប់​ជំហាន​របស់​គេ។

22 គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណាបាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិតមិន​ឲ្យ​ព្រះ‌អង្គ​ទត​ឃើញ​ឡើយ។

23 ព្រះ‌អង្គ​មិន​ចាំ‌បាច់​ចំណាយ​ពេល​ពិនិត្យ‌ពិច័យមុន​នឹង​នាំ​មនុស្ស​ឲ្យ​មក​ឈរ​ក្នុង​ទី​កាត់​ក្ដីរបស់​ព្រះ‌អង្គ​ឡើយ។

24 ព្រះ‌អង្គ​ផ្ដួល​រំលំ​អ្នក​កាន់​អំណាចដោយ​មិន​បាច់​សួរ​នាំហើយ​ព្រះ‌អង្គ​តែង‌តាំង​អ្នក​ផ្សេង​ជំនួស

25 ដ្បិត​ព្រះ‌អង្គ​ជ្រាប​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្តព្រះ‌អង្គ​ផ្ដួល​រំលំ​ពួក​គេ​ឲ្យ​ធ្លាក់​ពី​អំណាចក្នុង​ពេល​តែ​មួយ​យប់។

26 ព្រះ‌អង្គ​វាយ​ពួក​គេ​នៅ​ចំពោះ​មុខ​ប្រជា‌ជនដូច​វាយ​ជន​ទុច្ចរិត

27 ព្រោះ​ពួក​គេ​ងាក​ចេញ​ពី​ព្រះ‌អង្គហើយ​មិន​ចង់​ស្វែង​យល់​អំពី​មាគ៌ារបស់​ព្រះ‌អង្គ​ទេ។

28 ពួក​គេ​ធ្វើ​បាប​ជន​ទុគ៌ត និង​ជន​ក្រីក្ររហូត​ដល់​អ្នក​ទាំង​នោះ​ស្រែក​រក​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​នេះ។

29 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សំងំ​នៅ​ស្ងៀមតើ​នរណា​ហ៊ាន​ថ្កោល​ទោស​ព្រះ‌អង្គ?ប្រសិន​បើ​ព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នោះតើ​នរណា​មើល​ព្រះ‌អង្គ​ឃើញ?ព្រះ‌អង្គ​ពិនិត្យ​មើល​មនុស្ស​ម្នាក់ក៏​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែរ

30 ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យជន​ពាល​គ្រង​រាជ្យហើយ​ធ្វើ​ជា​អន្ទាក់​ដល់​ប្រជា‌រាស្ត្រ​ឡើយ។

31 បើ​មាន​នរណា​ម្នាក់​ទូល​ព្រះ‌ជាម្ចាស់​ថា:“ទូលបង្គំ​បាន​រង​ទុក្ខ​ទោស​រួច​ស្រេច​ហើយទូលបង្គំ​នឹង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ទេ។

32 សូម​បង្ហាញ​កំហុស​ណា​ដែល​ទូលបង្គំមើល​មិន​ឃើញប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះទូលបង្គំ​រាង‌ចាល​ហើយ”

33 តាម​យោបល់​របស់​លោក តើ​ព្រះ‌អង្គ​ត្រូវដាក់​ទោស​អ្នក​ពោល​ដូច្នេះ​ឬ​ទេ?ខ្ញុំ​សួរ​បែប​នេះ ព្រោះ​លោក​ជា​អ្នក​តិទៀនគឺ​លោក​ទេ​តើ​ដែល​បាន​សម្រេច​ដូច្នេះ មិន​មែន​ខ្ញុំ​ទេហេតុ​នេះ​បើ​លោក​ដឹង សូម​និយាយ​មក​ចុះ!

34 មនុស្ស​មាន​សុភ‌និច្ឆ័យ​នឹង​យល់​ស្រប​ជា​មួយ​ខ្ញុំមនុស្ស​មាន​ប្រាជ្ញា​នឹង​ចុះ​សំរុង​ជា​មួយ​ខ្ញុំ​ថា

35 លោក​យ៉ូប​នេះ​និយាយ​មិន​ដឹង​ខុស​ត្រូវពាក្យ​សម្ដី​របស់​គាត់​គ្មាន​ខ្លឹម‌សារ​សោះ។

36 សូម​សួរ​ចម្លើយ​លោក​យ៉ូបរហូត​ដល់​ចប់​ចុង​ចប់​ដើមព្រោះ​គាត់​និយាយ​ដូច​មនុស្ស​ទុច្ចរិត!

37 ដ្បិត​គាត់​បន្ថែម​កំហុស​មួយ​ដ៏​ធ្ងន់ពី​លើ​អំពើ​បាប​របស់​ខ្លួនគឺ​គាត់​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់ហើយ​បង្ក​ឲ្យ​មាន​ការ​សង្ស័យក្នុង​ចំណោម​ពួក​យើង»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42