យ៉ូប 35:3-9 KHSV

3 លោក​បាន​ទូល​ព្រះ‌អង្គ​ថា:“បើ​ទូលបង្គំ​មិន​ប្រព្រឹត្ត​អំពើ​បាប​សោះនោះ​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ព្រះ‌អង្គ​ទេហើយ​ទូលបង្គំ​ក៏​មិន​ចំណេញ​អ្វី​ដែរ!”។

4 ខ្ញុំ​សូម​ឆ្លើយ​ទៅ​លោកព្រម​ទាំង​មិត្ត‌ភក្ដិ​របស់​លោក​ដូច​ត​ទៅ:

5 សូម​លោក​សម្លឹង​មើល​ទៅ​លើ​មេឃសូម​មើល​ទៅ​ពពកថា​តើ​វា​ខ្ពស់​ជាង​លោក​ប៉ុន​ណា!

6 បើ​លោក​ប្រព្រឹត្ត​អំពើ​បាបតើ​លោក​ធ្វើ​ឲ្យ​ព្រះ‌អង្គ​អំពល់​យ៉ាង​ណាបើ​លោក​បំពាន​លើ​វិន័យ*​កាន់​តែ​ច្រើន​ឡើងៗតើ​ព្រះ‌អង្គ​ខ្វល់​ខ្វាយ​ឬ​ទេ?

7 បើ​លោក​ជា​មនុស្ស​សុចរិតតើ​បាន​ផល​អ្វី​ចំពោះ​ព្រះ‌អង្គ?តើ​ព្រះ‌អង្គ​ទទួល​អ្វី​ពី​លោក?

8 តាម​ពិត អំពើ​អាក្រក់​ដែល​លោក​ប្រព្រឹត្តផ្ដល់​តែ​ទុក្ខ​ទោស​ដល់​មនុស្ស​ដូច​លោក​ប៉ុណ្ណោះហើយ​អំពើ​សុចរិត​ដែល​លោក​ប្រព្រឹត្តក៏​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​តែ​មនុស្ស​ដែរ។

9 ពេល​ណា​មាន​ការ​ជិះ‌ជាន់​សង្កត់‌សង្កិន​ច្រើនមនុស្ស​តែងតែ​ស្រែក​ថ្ងូរហើយ​ពេល​ណា​អ្នក​កាន់​អំណាច​ប្រព្រឹត្តអំពើ​ឃោរ‌ឃៅ​កាន់​តែ​ខ្លាំង​ឡើងៗមនុស្ស​តែងតែ​ស្រែក​ហៅ​គេ​ជួយ