4 ខ្ញុំសូមឆ្លើយទៅលោកព្រមទាំងមិត្តភក្ដិរបស់លោកដូចតទៅ:
5 សូមលោកសម្លឹងមើលទៅលើមេឃសូមមើលទៅពពកថាតើវាខ្ពស់ជាងលោកប៉ុនណា!
6 បើលោកប្រព្រឹត្តអំពើបាបតើលោកធ្វើឲ្យព្រះអង្គអំពល់យ៉ាងណាបើលោកបំពានលើវិន័យ*កាន់តែច្រើនឡើងៗតើព្រះអង្គខ្វល់ខ្វាយឬទេ?
7 បើលោកជាមនុស្សសុចរិតតើបានផលអ្វីចំពោះព្រះអង្គ?តើព្រះអង្គទទួលអ្វីពីលោក?
8 តាមពិត អំពើអាក្រក់ដែលលោកប្រព្រឹត្តផ្ដល់តែទុក្ខទោសដល់មនុស្សដូចលោកប៉ុណ្ណោះហើយអំពើសុចរិតដែលលោកប្រព្រឹត្តក៏ផ្ដល់ផលប្រយោជន៍សម្រាប់តែមនុស្សដែរ។
9 ពេលណាមានការជិះជាន់សង្កត់សង្កិនច្រើនមនុស្សតែងតែស្រែកថ្ងូរហើយពេលណាអ្នកកាន់អំណាចប្រព្រឹត្តអំពើឃោរឃៅកាន់តែខ្លាំងឡើងៗមនុស្សតែងតែស្រែកហៅគេជួយ
10 តែពុំមាននរណាម្នាក់ពោលថា:“ព្រះជាម្ចាស់ដែលបានបង្កើតខ្ញុំហើយធ្លាប់ដាស់តឿនខ្ញុំឲ្យស្មូត្រទំនុកតម្កើងនៅពេលរាត្រីនោះតើព្រះអង្គគង់នៅឯណា”?