យ៉ូប 36 KHSV

លោក​អេលី‌ហ៊ូវ​ពន្យល់​ពី​របៀប​ដែល​ព្រះ‌ជាម្ចាស់​ប្រៀន‌ប្រដៅ​មនុស្ស​លោក

1 លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ទៀត​ថា៖

2 «សូម​រង់‌ចាំ​បន្តិច ខ្ញុំ​នឹង​ពន្យល់​ឲ្យ​លោក​ដឹងដ្បិត​ខ្ញុំ​នៅ​មាន​សេចក្ដី​ខ្លះ​ទៀត​ដែល​ត្រូវ​ថ្លែងក្នុង​នាម​ព្រះ‌ជាម្ចាស់។

3 ខ្ញុំ​នាំ​យក​ចំណេះ​ដឹង​ដ៏​ជ្រៅ​ជ្រះ​មក​ជម្រាប​ជូនហើយ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​ថាព្រះ​ដែល​បង្កើត​ខ្ញុំ ទ្រង់​សុចរិត

4 ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​ថ្លែងមិន​មែន​ជា​ពាក្យ​បោក​បញ្ឆោត​ទេខ្ញុំ​និយាយ​ជា​មួយ​លោកក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ចេះ​ដឹង​ត្រឹម​ត្រូវ!

5 ព្រះ‌ជាម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដមមិន​មើល‌ងាយ​នរណា​ម្នាក់​ឡើយព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ឧត្តុង្គ‌ឧត្ដមព្រះ‌អង្គ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់។

6 ព្រះ‌អង្គ​មិន​ទុក​ជីវិត​ឲ្យ​មនុស្ស​អាក្រក់​ទេហើយ​ព្រះ‌អង្គ​តែងតែ​រក​យុត្តិធម៌​ឲ្យជន​ទុគ៌ត​ជា‌និច្ច។

7 ព្រះ‌អង្គ​មិន​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ឆ្ងាយពី​មនុស្ស​សុចរិត​ឡើយព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​គ្រង​រាជ្យរួម​ជា​មួយ​ស្ដេច​នានាហើយ​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​គេនៅ​ស្ថិត‌ស្ថេរព្រម​ទាំង​លើក​តម្កើង​គេ​ថែម​ទៀត​ផង។

8 ប៉ុន្តែ ប្រសិន​បើ​គេ​ជាប់​ច្រវាក់ឬ​ជាប់​នៅ​ក្នុង​ចំណង​នៃ​ទុក្ខ​លំបាក

9 គឺ​មក​ពី​ព្រះ‌អង្គ​បង្ហាញ​ឲ្យ​គេ​ស្គាល់អំពើ​ដែល​ខ្លួន​ប្រព្រឹត្តនៅ​ពេល​មាន​អំនួត គេ​បាន​បះ‌បោរប្រឆាំង​នឹង​ព្រះ‌អង្គ។

10 ព្រះ‌អង្គ​ជួយ​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ស្ដាប់​ដំបូន្មានព្រះ‌អង្គ​ណែ‌នាំ​គេ​ឲ្យ​លះ‌បង់​អំពើ​ទុច្ចរិត។

11 ប្រសិន​បើ​គេ​សុខ​ចិត្ត​ស្ដាប់ ហើយ​គោរព​ចុះ​ចូលគេ​មុខ​ជា​មាន​សុភមង្គល និង​អំណរ​សប្បាយរហូត​ដល់​ថ្ងៃ​លា​ចាក​លោក​នេះ​ទៅ។

12 ប្រសិន​បើ​គេ​មិន​ព្រម​ស្ដាប់​ទេគេ​មុខ​ជា​ត្រូវ​វិនាស​ដោយ​មុខ​លំពែងគេ​នឹង​រលត់​វិញ្ញាណ​ទៅ ទាំង​អាប់​ប្រាជ្ញា។

13 មនុស្ស​ទមិឡ​រមែង​ចូល​ចិត្ត​កំហឹងពេល​ព្រះ‌ជាម្ចាស់​យក​ច្រវាក់​មក​ចង​គេនោះ​គេ​មិន​ស្រែក​អង្វរ​ព្រះ‌អង្គ​ឡើយ។

14 គេ​ស្លាប់​ទៅ ទាំង​ខ្លួន​នៅ​ក្មេងគេ​បាត់​បង់​ជីវិត​ជា​មួយ​ពួក​ពេស្យា​សក្ការៈ*។

15 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រើ​ភាព​ទុគ៌តដើម្បី​រំដោះ​ជន​ទុគ៌តព្រះ‌អង្គ​ប្រើ​ទុក្ខ​លំបាក ដើម្បី​អប់រំ​គេ។

16 ព្រះ‌អង្គ​នឹង​នាំ​លោក​ឲ្យ​ចៀស​ផុត​ពីភាព​អាសន្ន​នេះព្រម​ទាំង​ប្រទាន​ឲ្យ​លោក​បាន​ចម្រុង‌ចម្រើនហើយ​តុ​របស់​លោក​នឹង​ពោរ‌ពេញ​ដោយចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា។

17 ប៉ុន្តែ ដោយ​លោក​វិនិច្ឆ័យ​ដូច​មនុស្ស​អាក្រក់លោក​នឹង​ទទួល​ទោស ស្រប​តាម​យុត្តិធម៌ចៀស​មិន​ផុត​ឡើយ។

18 សូម​កុំ​បណ្ដោយ​ឲ្យ​កំហឹង​ទាក់‌ទាញ​លោករហូត​ដល់​ទៅ​មាក់‌ងាយ​ព្រះ‌អង្គហើយ​ក៏​កុំ​បណ្ដោយ​ឲ្យ​សំណូក​ដ៏​ច្រើនទាក់‌ទាញ​លោក​ឲ្យ​វង្វេង​ដែរ!

19 ទ្រព្យ‌សម្បត្តិ​របស់​លោក​ពុំ​អាច​ជួយ​លោកឲ្យ​រួច​ពី​ភាព​អាសន្ន​បាន​ទេរីឯ​មាស និង​កម្លាំង​ដ៏​ខ្លាំង​របស់​លោកក៏​ពុំ​អាច​ជួយ​លោក​បាន​ដែរ។

20 កុំ​ទន្ទឹង​រង់‌ចាំ​រាត្រី​កាល ជា​ពេល​ដែលជាតិ​សាសន៍​ទាំង‌ឡាយ​ត្រូវ​វិនាស​នោះ​ឡើយ។

21 ចូរ​ប្រយ័ត្ន ក្រែង​លោក​បែរ​ទៅ​រក​អំពើ​អាក្រក់ដ្បិត​លោក​សុខ​ចិត្ត​ប្រព្រឹត្ត​ដូច្នេះជា​ជាង​ស៊ូ‌ទ្រាំ​រង​ទុក្ខ​លំបាក។

22 ព្រះ‌ជាម្ចាស់​សម្តែង​ភាព​ឧត្តុង្គ‌ឧត្ដមតាម​រយៈ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គតើ​នរណា​ចេះ​ប្រៀន‌ប្រដៅ​ដូច​ព្រះ‌អង្គ?

23 តើ​នរណា​អាច​បញ្ជា​ព្រះ‌អង្គ​អំពី​មាគ៌ា​រស់​នៅតើ​នរណា​អាច​ពោល​ថា:“ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ខុស​ហើយ!”?

24 ហេតុ​នេះ សូម​កុំ​ភ្លេច​លើក​តម្កើងស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គដូច​មនុស្ស‌ម្នា​តែងតែ​ច្រៀង​លើក​តម្កើង។

25 មនុស្ស​លោក​ទាំង​អស់​មើល​ឃើញស្នា​ព្រះ‌ហស្ដ​នេះ​ពី​ចម្ងាយហើយ​ស្ងើច​សរសើរ​គ្រប់ៗ​គ្នា។

26 ព្រះ‌ជាម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដមដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន​ឡើយហើយ​យើង​ក៏​ពុំ​អាច​គិត​អំពី​ព្រះ‌ជន្មាយុរបស់​ព្រះ‌អង្គ​បាន​ដែរ។

27 ព្រះ‌អង្គ​ទាញ​យក​ដំណក់​ទឹក​មក​មូល​ផ្ដុំ​គ្នាជា​ចំហាយ និង​ទឹក​ភ្លៀង។

28 ពពក​បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រពបណ្ដា‌ជន​នៅ​លើ​ផែនដី។

29 តើ​នរណា​អាច​យល់​ដំណើរ​ពពក​រសាត់ព្រម​ទាំង​ផ្គរ‌លាន់​ក្នុង​អាកាស‌វេហាស៍?

30 ព្រះ‌អង្គ​ជះ​ពន្លឺ​រស្មី​នៅ​ជុំ‌វិញ​ព្រះ‌អង្គតែ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ភាព​ងងឹតនៅ​បាត​សមុទ្រ។

31 ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ជាតិ​សាសន៍​ទាំង‌ឡាយដោយ​ប្រទាន​ទឹក​ភ្លៀងនិង​ផ្ដល់​ឲ្យ​គេ​មាន​អាហារ​ដ៏​បរិបូណ៌។

32 ព្រះ‌អង្គ​កាន់​ផ្លេក​បន្ទោរ​នៅ​ក្នុង​ព្រះ‌ហស្ដហើយ​បាញ់​តម្រង់​ទៅ​រក​ទិស‌ដៅ។

33 ព្រះ‌អង្គ​ប្រើ​ផ្គរ‌លាន់ដើម្បី​ប្រកាស​អំពី​វត្ត‌មាន​របស់​ព្រះ‌អង្គពេល​ព្រះ‌អង្គ​យាង​ចូល​មក​ជិតនោះ​ហ្វូង​សត្វ​នាំ​គ្នា​រត់​ចេញ​ជា​ប្រញាប់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42