25 មនុស្សលោកទាំងអស់មើលឃើញស្នាព្រះហស្ដនេះពីចម្ងាយហើយស្ងើចសរសើរគ្រប់ៗគ្នា។
26 ព្រះជាម្ចាស់ជាព្រះដ៏ឧត្ដមដែលយើងពុំអាចស្វែងយល់បានឡើយហើយយើងក៏ពុំអាចគិតអំពីព្រះជន្មាយុរបស់ព្រះអង្គបានដែរ។
27 ព្រះអង្គទាញយកដំណក់ទឹកមកមូលផ្ដុំគ្នាជាចំហាយ និងទឹកភ្លៀង។
28 ពពកបង្អុរភ្លៀងចុះមកស្រោចស្រពបណ្ដាជននៅលើផែនដី។
29 តើនរណាអាចយល់ដំណើរពពករសាត់ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍?
30 ព្រះអង្គជះពន្លឺរស្មីនៅជុំវិញព្រះអង្គតែព្រះអង្គធ្វើឲ្យមានភាពងងឹតនៅបាតសមុទ្រ។
31 ព្រះអង្គគ្រប់គ្រងលើជាតិសាសន៍ទាំងឡាយដោយប្រទានទឹកភ្លៀងនិងផ្ដល់ឲ្យគេមានអាហារដ៏បរិបូណ៌។