យ៉ូប 36:7-13 KHSV

7 ព្រះ‌អង្គ​មិន​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ឆ្ងាយពី​មនុស្ស​សុចរិត​ឡើយព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​គ្រង​រាជ្យរួម​ជា​មួយ​ស្ដេច​នានាហើយ​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​គេនៅ​ស្ថិត‌ស្ថេរព្រម​ទាំង​លើក​តម្កើង​គេ​ថែម​ទៀត​ផង។

8 ប៉ុន្តែ ប្រសិន​បើ​គេ​ជាប់​ច្រវាក់ឬ​ជាប់​នៅ​ក្នុង​ចំណង​នៃ​ទុក្ខ​លំបាក

9 គឺ​មក​ពី​ព្រះ‌អង្គ​បង្ហាញ​ឲ្យ​គេ​ស្គាល់អំពើ​ដែល​ខ្លួន​ប្រព្រឹត្តនៅ​ពេល​មាន​អំនួត គេ​បាន​បះ‌បោរប្រឆាំង​នឹង​ព្រះ‌អង្គ។

10 ព្រះ‌អង្គ​ជួយ​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ស្ដាប់​ដំបូន្មានព្រះ‌អង្គ​ណែ‌នាំ​គេ​ឲ្យ​លះ‌បង់​អំពើ​ទុច្ចរិត។

11 ប្រសិន​បើ​គេ​សុខ​ចិត្ត​ស្ដាប់ ហើយ​គោរព​ចុះ​ចូលគេ​មុខ​ជា​មាន​សុភមង្គល និង​អំណរ​សប្បាយរហូត​ដល់​ថ្ងៃ​លា​ចាក​លោក​នេះ​ទៅ។

12 ប្រសិន​បើ​គេ​មិន​ព្រម​ស្ដាប់​ទេគេ​មុខ​ជា​ត្រូវ​វិនាស​ដោយ​មុខ​លំពែងគេ​នឹង​រលត់​វិញ្ញាណ​ទៅ ទាំង​អាប់​ប្រាជ្ញា។

13 មនុស្ស​ទមិឡ​រមែង​ចូល​ចិត្ត​កំហឹងពេល​ព្រះ‌ជាម្ចាស់​យក​ច្រវាក់​មក​ចង​គេនោះ​គេ​មិន​ស្រែក​អង្វរ​ព្រះ‌អង្គ​ឡើយ។