យ៉ូប 37:9-15 KHSV

9 ខ្យល់​កួច​បក់​មក​ពី​ទិស​ខាង​ត្បូងហើយ​ខ្យល់​ត្រជាក់​បក់​មក​ពី​ទិស​ខាង​ជើង។

10 ដោយ‌សារ​ខ្យល់​របស់​ព្រះ‌ជាម្ចាស់ទឹក​ប្រែ​ជា​កក ហើយ​ផ្ទៃ​ទឹក​ប្រែ​ជា​រឹង។

11 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ចំហាយ​នៅ​ក្នុង​ពពកព្រម​ទាំង​ឲ្យ​ពពក​នោះ​ជះ​ពន្លឺ​ដ៏​ភ្លឺ​ផ្លេក។

12 ព្រះ‌អង្គ​ឲ្យ​ពពក​រសាត់​ទៅ​គ្រប់​ទិស‌ទីស្រប​តាម​ព្រះ‌ហឫទ័យ​ដែល​ព្រះ‌អង្គ​ប្រើ​វាឲ្យ​ទៅ​សព្វ​ទី​កន្លែង​នៅ​លើ​ផែនដី។

13 ធ្វើ​ដូច្នេះ ដើម្បី​ព្រះ‌អង្គ​ដាក់​ទោស​មនុស្សនៅ​លើ​ផែនដី ឬ​សម្តែងព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។

14 លោក​យ៉ូប​អើយសូម​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះសូម​នៅ​ស្ងៀម ហើយ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ!

15 សូម​លោក​សង្កេត​ឲ្យ​ច្បាស់​ថាតើ​ព្រះ‌ជាម្ចាស់​បញ្ជា​ធម្ម‌ជាតិ​ទាំង​នោះនិង​បញ្ចេញ​ផ្លេក​បន្ទោរ​ពី​ពពក​របស់​ព្រះ‌អង្គតាម​របៀប​ណា?