យ៉ូប 38 KHSV

អន្តរា‌គមន៍​របស់​ព្រះ‌ជាម្ចាស់

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប

1 ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​កាន់លោក​យ៉ូប​ពី​ក្នុង​ខ្យល់​ព្យុះ ដូច​ត​ទៅ៖

2 «ម្ដេច​ក៏​អ្នក​បង្អាប់​គម្រោង‌ការ​របស់​យើងដោយ​ពោល​ពាក្យ​មិន​ដឹង​ខុស​ត្រូវ​ដូច្នេះ?

3 ចូរ​ប្រុង​ប្រៀប​ខ្លួន ដូច​មនុស្ស​អង់‌អាចយើង​នឹង​សួរ​អ្នកហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង!

4 នៅ​គ្រា​ដែល​យើង​បង្ក​បង្កើត​ផែនដីនោះ​តើ​អ្នក​នៅ​ឯ​ណា?ប្រសិន​បើ​អ្នក​ដឹង​សព្វ​គ្រប់​ដូច្នេះចូរ​ថ្លែង​មក​ចុះ។

5 នរណា​ជា​អ្នក​កំណត់​ទំហំ​ផែនដីនរណា​ជា​អ្នក​ទាញ​ខ្សែ​វាស់​ផែនដីតើ​អ្នក​ដឹង​ឬ​ទេ?

6 តើ​ផែនដី​ចាក់​គ្រឹះ​នៅ​លើ​អ្វី?តើ​នរណា​បាន​បញ្ចុះ​ថ្ម​ដ៏​សំខាន់

7 ក្នុង​ពេល​ដែល​ផ្កាយ​ព្រឹក​ស្រែក​ច្រៀង​ព្រម​គ្នាហើយ​ពពួក​ទេវតា​បន្លឺ​សំឡេង​យ៉ាង​សប្បាយ?

8 តើ​នរណា​ទប់​សមុទ្រ​ជាប់ នៅ​ពេល​ដែលទឹក​ជន់‌ជោរ​ឡើង​ពី​ទី​ជម្រៅ​នៃ​ផែនដី?

9 គឺ​យើង​ហើយ ដែល​យក​ពពក​បិទ‌បាំង​សមុទ្រទុក​ដូច​ជា​សម្លៀក‌បំពាក់ហើយ​យក​ភាព​ងងឹត​ទុក​ដូច​ជា​ផាហ៊ុម

10 យើង​បាន​កំណត់​ព្រំ‌ដែន​ឲ្យ​សមុទ្រយើង​បាន​ទប់​សមុទ្រ​ជាប់ដូច​បិទ​ទ្វារ និង​ខ្ទាស់​រនុក។

11 យើង​បញ្ជា​ទៅ​សមុទ្រ​ថា“ចូរ​មក​ត្រឹម​នេះ! កុំ​ទៅ​ហួស​ដល់​ខាង​នោះ!ចូរ​ឲ្យ​រលក​ដ៏​សាហាវ​របស់​ឯង​ឈប់ត្រង់​កន្លែង​នេះ!”។

12 តាំង​ពី​អ្នក​កើត​មក តើ​អ្នក​ធ្លាប់​បញ្ជាឲ្យ​មាន​ពេល​ព្រឹកហើយ​កំណត់​ពេល​វេលា​ឲ្យ​ថ្ងៃ​រះ​ឡើង

13 បំភ្លឺ​ជាយ​ផែនដីនិង​អង្រួន​មនុស្ស​អាក្រក់​ពី​កន្លែង​ពួន​ឬ​ទេ?

14 ផែនដី​ទាំង​មូល​ចាប់​ផ្ដើម​មាន​រូប​រាងដូច​ដី​ឥដ្ឋ​ដែល​គេ​កំពុង​ចាក់​ពុម្ពហើយ​ធម្ម‌ជាតិ​ក៏​បញ្ចេញ​សម្រស់​ដ៏​ល្អ​ប្រណីត។

15 រីឯ​មនុស្ស​អាក្រក់​មិន​ដែល​មាន​ពន្លឺ​ទេដៃ​ដែល​ធ្លាប់​ធ្វើ​បាប​អ្នក​ដទៃ​នឹង​ត្រូវ​បាក់។

16 តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​ទឹក​សមុទ្រហើយ​ធ្លាប់​ដើរ​នៅ​ក្នុង​បាត​មហា‌សាគរ​ឬ​ទេ?

17 តើ​មាន​នរណា​បង្ហាញ​ឲ្យ​អ្នក​ឃើញទ្វារ​ស្ថាន​មច្ចុរាជហើយ​អ្នក​ធ្លាប់​ឃើញ​ទ្វារ​រណ្ដៅ​ដ៏​ងងឹត​ឬ​ទេ?

18 តាម​យោបល់​អ្នក តើ​ផែនដី​មាន​ទំហំ​ប៉ុន​ណា?បើ​អ្នក​ដឹង ចូរ​និយាយ​មក​ចុះ!

19 តើ​ពន្លឺ​ស្ថិត​នៅ​កន្លែង​ណា?តើ​សេចក្ដី​ងងឹត​នៅ​ឯ​ណា?

20 បើ​អ្នក​ដឹង អ្នក​អាច​ទៅ​ដល់​ព្រំ‌ដែន​របស់​វាហើយ​ស្គាល់​ផ្លូវ​ដែល​នាំ​ទៅ​កន្លែង​របស់​វា។

21 អ្នក​ពិត​ជា​ដឹង ដ្បិត​អ្នក​កើត​ពី​យូរ​មក​ហើយរីឯ​អាយុ​ជីវិត​របស់​អ្នក​ក៏​វែង​ណាស់​ដែរ!

22 តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​របស់​ហិមៈ​ឬ​ទេ?តើ​អ្នក​ធ្លាប់​ឃើញ​ប្រភព​របស់​ព្រឹល​ឬ​ទេ?

23 យើង​ទុក​ហិមៈ និង​ព្រឹល​ដោយ​ឡែកសម្រាប់​គ្រា​មហន្ត‌រាយនិង​សម្រាប់​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម។

24 ពន្លឺ​ចាំង​ចែង​មក តាម​ផ្លូវ​ណាហើយ​ខ្យល់​ដែល​បក់​ពី​ទិស​ខាង​ជើងមក​លើ​ផែនដី តាម​ផ្លូវ​ណា តើ​អ្នក​ដឹង​ឬ​ទេ?

25 តើ​នរណា​បើក​ផ្លូវ​ឲ្យ​ទឹក​ភ្លៀងហើយ​កំណត់​ផ្លូវ​ឲ្យ​ផ្លេក​បន្ទោរ និង​ផ្គរ‌លាន់

26 រួច​បង្អុរ​ជា​ភ្លៀង​មក​លើ​ដី​ដែល​គ្មាន​មនុស្ស​នៅនិង​លើ​វាល​រហោ‌ស្ថាន​ដ៏​ស្ងាត់​ជ្រងំ

27 ដើម្បី​ស្រោច​ស្រព​ដី​រឹង​ស្ងួត បែក​ក្រហែងនិង​ធ្វើ​ឲ្យ​មាន​តិណ‌ជាតិ​ដុះ​ឡើង?

28 តើ​ភ្លៀង​មាន​ឪពុក​ឬ​ទេ?នរណា​ផ្ដល់​កំណើត​ឲ្យ​ដំណក់​ទឹក​សន្សើម?

29 តើ​នរណា​ជា​ម្ដាយ​របស់​ទឹក​ដែល​កកព្រម​ទាំង​សម្រាល​ចេញ​ជា​សន្សើម​កកដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ?

30 ផ្ទៃ​ទឹក​ទាំង‌ឡាយ​ប្រែ​ជា​នៅ​នឹង​ថ្កល់ រឹង​ដូច​ថ្មហើយ​មហា‌សាគរ​ក៏​កក​ដែរ។

31 តើ​អ្នក​អាច​ផ្គុំ​កញ្ចុំ​ផ្កាយ​នង្គ័ល​ជាប់​ជា​មួយ​គ្នាឬ​បំបែក​ផ្កាយ​កូន​មាន់​ចេញ​ពី​គ្នា​បាន​ដែរ​ឬ?

32 តើ​អ្នក​អាច​ធ្វើ​ឲ្យ​ចក្រ‌រាសី​លេច​ចេញ​មកតាម​ពេល​កំណត់​របស់​វានិង​នាំ​ផ្លូវ​ផ្កាយ​ក្រពើ​ទាំង​ធំ ទាំង​តូច​បាន​ឬ?

33 តើ​អ្នក​ស្គាល់​ច្បាប់​នៅ​លើ​មេឃហើយ​អាច​ចាត់​ចែង​សណ្ដាប់‌ធ្នាប់​នៅ​លើផែនដី​បាន​ឬ​ទេ?

34 ពេល​អ្នក​ស្រែក​បញ្ជា​ទៅ​ពពកតើ​ភ្លៀង​បង្អុរ​មក​លើ​អ្នក​ឬ​ទេ?

35 ពេល​អ្នក​បញ្ជា​ផ្លេក​បន្ទោរ​ឲ្យ​បញ្ចេញ​រស្មីតើ​វា​យល់​ព្រម​ទៅ​ឬ​ទេ?

36 តើ​នរណា​ធ្វើ​ឲ្យ​សត្វ​មាន​ប្រាជ្ញា​ដឹង​ជា​មុនថា​ដល់​ពេល​ទឹក​ឡើងហើយ​ដឹង​ថា​រដូវ​វស្សា​ចូល​មក​ដល់?

37 តើ​នរណា​មាន​ប្រាជ្ញា​អាច​រាប់​ដុំ​ពពកព្រម​ទាំង​ផ្អៀង​អាង​នៅ​លើ​មេឃឲ្យ​បង្ហូរ​ទឹក​ចុះ​មក

38 ដើម្បី​ស្រោច​ស្រព​ធូលី​ដី​ឲ្យ​នៅ​ផ្គុំ​គ្នាហើយ​ធ្វើ​ឲ្យ​ដី​បែក​ក្រហែងមក​នៅ​ជាប់​គ្នា​វិញ។

39 តើ​អ្នក​ឬ​ដែល​ដេញ​ចាប់​សត្វ​មក​ចិញ្ចឹម​សិង្ហ​ញីនិង​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​កូន​សិង្ហ​បាត់​ឃ្លាន

40 នៅ​ពេល​ដែល​វា​ក្រាប​ក្នុង​រូងឬ​សំងំ​ចាប់​រំពា​នៅ​ក្នុង​ព្រៃ​ល្បោះ?

41 តើ​នរណា​ជា​អ្នក​ផ្ដល់​ចំណី​ឲ្យ​សត្វ​ក្អែកនៅ​ពេល​ដែល​កូន​វា​ស្រែក​ហៅ​ព្រះ‌ជាម្ចាស់ហើយ​ហើរ​ចុះ​ហើរ​ឡើង ព្រោះ​អត់​អាហារ?

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42