22 តើអ្នកធ្លាប់ទៅដល់ប្រភពរបស់ហិមៈឬទេ?តើអ្នកធ្លាប់ឃើញប្រភពរបស់ព្រឹលឬទេ?
23 យើងទុកហិមៈ និងព្រឹលដោយឡែកសម្រាប់គ្រាមហន្តរាយនិងសម្រាប់ថ្ងៃធ្វើសឹកសង្គ្រាម។
24 ពន្លឺចាំងចែងមក តាមផ្លូវណាហើយខ្យល់ដែលបក់ពីទិសខាងជើងមកលើផែនដី តាមផ្លូវណា តើអ្នកដឹងឬទេ?
25 តើនរណាបើកផ្លូវឲ្យទឹកភ្លៀងហើយកំណត់ផ្លូវឲ្យផ្លេកបន្ទោរ និងផ្គរលាន់
26 រួចបង្អុរជាភ្លៀងមកលើដីដែលគ្មានមនុស្សនៅនិងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ
27 ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែងនិងធ្វើឲ្យមានតិណជាតិដុះឡើង?
28 តើភ្លៀងមានឪពុកឬទេ?នរណាផ្ដល់កំណើតឲ្យដំណក់ទឹកសន្សើម?