25 តើនរណាបើកផ្លូវឲ្យទឹកភ្លៀងហើយកំណត់ផ្លូវឲ្យផ្លេកបន្ទោរ និងផ្គរលាន់
26 រួចបង្អុរជាភ្លៀងមកលើដីដែលគ្មានមនុស្សនៅនិងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ
27 ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែងនិងធ្វើឲ្យមានតិណជាតិដុះឡើង?
28 តើភ្លៀងមានឪពុកឬទេ?នរណាផ្ដល់កំណើតឲ្យដំណក់ទឹកសន្សើម?
29 តើនរណាជាម្ដាយរបស់ទឹកដែលកកព្រមទាំងសម្រាលចេញជាសន្សើមកកដែលធ្លាក់ចុះពីលើមេឃ?
30 ផ្ទៃទឹកទាំងឡាយប្រែជានៅនឹងថ្កល់ រឹងដូចថ្មហើយមហាសាគរក៏កកដែរ។
31 តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នាឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ?