3 ចូរប្រុងប្រៀបខ្លួន ដូចមនុស្សអង់អាចយើងនឹងសួរអ្នកហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
4 នៅគ្រាដែលយើងបង្កបង្កើតផែនដីនោះតើអ្នកនៅឯណា?ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះចូរថ្លែងមកចុះ។
5 នរណាជាអ្នកកំណត់ទំហំផែនដីនរណាជាអ្នកទាញខ្សែវាស់ផែនដីតើអ្នកដឹងឬទេ?
6 តើផែនដីចាក់គ្រឹះនៅលើអ្វី?តើនរណាបានបញ្ចុះថ្មដ៏សំខាន់
7 ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នាហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ?
8 តើនរណាទប់សមុទ្រជាប់ នៅពេលដែលទឹកជន់ជោរឡើងពីទីជម្រៅនៃផែនដី?
9 គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រទុកដូចជាសម្លៀកបំពាក់ហើយយកភាពងងឹតទុកដូចជាផាហ៊ុម