21 វាដេកនៅក្រោមស្លឹកឈូកហើយសំងំនៅតាមដើមត្រែង ក្នុងត្រពាំង។
22 ម្លប់ស្លឹកឈូកបាំងលើវាដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។
23 ទោះបីទឹកហូរយ៉ាងខ្លាំងក្ដី ក៏វាមិនបារម្ភទោះបីទឹកទន្លេយ័រដាន់ជន់ឡើងលិចមាត់ច្រាំងក៏វាមិនព្រួយដែរ។
24 គ្មាននរណាអាចចាប់វាបានក្នុងពេលដែលវាកំពុងតែបើកភ្នែកហើយគ្មាននរណាអាចយកអ្វីទៅខ្លុះច្រមុះរបស់វាបានដែរ។