4 «ទូលបង្គំជាមនុស្សទន់ទាបណាស់តើឲ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញដូចម្ដេចបាន?ទូលបង្គំនឹងយកដៃខ្ទប់មាត់។
5 ទូលបង្គំបាននិយាយម្ដងរួចមកហើយទូលបង្គំមិននិយាយទៀតទេហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។
6 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូបពីក្នុងខ្យល់ព្យុះដូចតទៅ៖
7 «ចូររៀបចំខ្លួនឲ្យបានដូចមនុស្សអង់អាចយើងនឹងសួរអ្នកហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
8 តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌ហើយអ្នកចង់ថ្កោលទោសយើងដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
9 តើអ្នកមានឫទ្ធិបារមីដូចព្រះជាម្ចាស់ហើយមានសំឡេងដូចផ្គរលាន់ដែលជាព្រះសូរសៀងរបស់ព្រះអង្គឬ?
10 តើអ្នកមានភាពថ្កុំថ្កើង និងភាពឧត្តុង្គឧត្ដមហើយពោរពេញទៅពន្លឺរស្មីដ៏រុងរឿងដូចព្រះជាម្ចាស់ឬ?