យ៉ូប 5 KHSV

1 ឥឡូវ​នេះ សូម​លោក​ស្រែក​ចុះក្រែង​លោ​មាន​នរណា​ម្នាក់ឆ្លើយ​តប​មក​លោក។តើ​លោក​អាច​ហៅ​ទេវតា​ណា​មួយឲ្យ​មក​ជួយ​បាន?

2 ការ​មួម៉ៅ​រមែង​សម្លាប់​មនុស្ស​ល្ងី‌ល្ងើការ​ក្ដៅ​ក្រហាយ​ក៏​រមែង​ធ្វើ​ឲ្យមនុស្ស​ចោល‌ម្សៀត​បាត់​បង់​ជីវិត​ដែរ។

3 ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​ល្ងី‌ល្ងើ​ចម្រុង‌ចម្រើនប៉ុន្តែ រំពេច​នោះ ខ្ញុំ​ក៏​ដាក់​បណ្ដាសាផ្ទះ​របស់​គេ​ថា:

4 សូម​កុំ​ឲ្យ​កូន​ចៅ​របស់​គេ​មាន​ទី​ពឹង​ពាក់ហើយ​កុំ​ឲ្យ​មាន​នរណា​ការពារ​គេនៅ​ពេល​ចៅ‌ក្រម​ដាក់​ទោស។

5 សូម​ឲ្យ​មនុស្ស​អត់​បាយ​នាំ​គ្នា​មកដណ្ដើម​យក​ភោគ‌ផល​របស់​គេទោះ​បី​មាន​បន្លា​ជុំ‌វិញ​ចម្ការ​ក៏​ដោយ។សូម​ឲ្យ​មនុស្ស​ស្រេក​ឃ្លាន​នាំ​គ្នា​មករឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ។

6 អំពើ​ទុច្ចរិត​មិន​មែន​ដុះ​ចេញ​ពី​ធូលី​ដី​ទេហើយ​ទុក្ខ​វេទនា​ក៏​មិន​មែន​ដុះ​ចេញ​ពី​ដី​ដែរ។

7 មនុស្ស​កើត​មក ដើម្បី​រង​ទុក្ខ​វេទនាដូច​ផ្កា​ភ្លើង​ខ្ទាត​ឡើង​ទៅ​ក្នុង​លំហ​អាកាស​ដែរ។

8 ប្រសិន​បើ​ខ្ញុំ​មាន​ទុក្ខ​ដូច​លោក​វិញខ្ញុំ​នឹង​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ខ្ញុំ​លើក​យក​រឿង​ហេតុ​របស់​ខ្ញុំមក​ទូល​ថ្វាយ​ព្រះ‌អង្គ។

9 ព្រះ‌អង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ រក​ស្វែង​យល់​មិន​បានស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គមាន​ចំនួន​ច្រើន​ឥត​គណនា។

10 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្លៀង​បង្អុរ​មក​លើ​ផែនដីនិង​ប្រទាន​ឲ្យ​មាន​ទឹក​ស្រោច​ស្រព​ស្រែ​ចម្ការ។

11 ព្រះ‌អង្គ​លើក​មនុស្ស​ទន់‌ទាប​ឡើងហើយ​ជួយ​សង្គ្រោះ​អ្នក​ដែល​កាន់​ទុក្ខ។

12 ព្រះ‌អង្គ​រំលាយ​គម្រោង‌ការ​មនុស្ស​មាន​ល្បិចមិន​ឲ្យ​គេ​សម្រេច​គម្រោង‌ការរបស់​ខ្លួន​បាន​ឡើយ។

13 ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញធ្លាក់​ក្នុង​ល្បិច​កិច្ច‌កល​របស់​ខ្លួនហើយ​ធ្វើ​ឲ្យ​យោបល់​ដ៏​ប៉ិន‌ប្រសប់របស់​ពួក​គេ ប្រែ​ជា​ឥត​បាន​ការ។

14 នៅ​ពេល​ថ្ងៃ ពួក​គេ​ជំពប់​ជើងដូច​ដើរ​នៅ​ពេល​យប់​ងងឹតហើយ​ពួក​គេ​ដើរ​ស្ទាបៗនៅ​កណ្ដាល​ថ្ងៃ​ត្រង់ដូច​ដើរ​នៅ​ពេល​យប់​ដែរ។

15 ប៉ុន្តែ ព្រះ‌អង្គ​សង្គ្រោះ​ជន​ទុគ៌តឲ្យ​រួច​ផុត​ពី​មុខ​ដាវ ពី​ចង្កូមនិង​ពី​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ។

16 ព្រះ‌អង្គ​ប្រទាន​សេចក្ដី​សង្ឃឹមដល់​មនុស្ស​ទន់​ខ្សោយតែ​ព្រះ‌អង្គ​បំបិទ​មាត់​មនុស្ស​ទុច្ចរិត។

17 ហេតុ​នេះ អ្នក​ដែល​ត្រូវ​ព្រះ‌ជាម្ចាស់​ស្ដី​ប្រដៅពិត​ជា​មាន​សុភមង្គល​មិន​ខាន។មិន​ត្រូវ​មាក់‌ងាយ​ការ​ស្ដី​បន្ទោស​របស់​ព្រះដែល​ប្រកប​ដោយ​ឫទ្ធា‌នុភាព​ឡើយ។

18 ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ឈឺ​ចាប់តែ​ព្រះ‌អង្គ​នឹង​ព្យាបាល​ឡើង​វិញព្រះ‌អង្គ​ធ្វើ​ឲ្យ​របួសតែ​ព្រះ‌អង្គ​នឹង​ព្យាបាល​មុខ​របួស​នេះដោយ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់។

19 ព្រះ‌អង្គ​ជួយ​លោក​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ចំនួន​ប្រាំ​មួយ​ដងតែ​នៅ​គ្រា​ទី​ប្រាំ‌ពីរ ការ​អាក្រក់​នឹង​ពុំ​អាចកើត​មាន​ដល់​លោក​ទេ។

20 នៅ​ពេល​កើត​ទុរ្ភិក្សព្រះ‌អង្គ​រំដោះ​លោក​ពី​សេចក្ដី​ស្លាប់ហើយ​នៅ​ពេល​កើត​សង្គ្រាមព្រះ‌អង្គ​រំដោះ​លោក​ពី​មុខ​ដាវ។

21 ព្រះ‌អង្គ​នឹង​ការពារ​លោក​ពី​ពាក្យបរិហារ​របស់​អ្នក​ដទៃហើយ​លោក​ក៏​នឹង​មិន​ភ័យ​ខ្លាច​មហន្ត‌រាយដែល​កើត​ឡើង​ដែរ។

22 លោក​នឹង​មិន​ញញើត នៅ​ចំពោះ​មុខមហន្ត‌រាយ ការ​អត់​ឃ្លានសត្វ​សាហាវ​មិន​ធ្វើ​ឲ្យ​លោក​ភ័យ​ខ្លាច។

23 ស្រែ​ចម្ការ​របស់​លោក​នឹង​គ្មាន​ដុំ​ថ្មហើយ​គ្មាន​សត្វ​សាហាវ​មក​យាយី​លោក​ទេ។

24 លោក​នឹង​បាន​សុខ‌សាន្ត​នៅ​ក្នុងទី​លំ‌នៅ​របស់​លោកហើយ​ពេល​លោក​មើល​ទៅ​ហ្វូង​សត្វក៏​មិន​ឃើញ​មាន​បាត់​បង់​ដែរ។

25 លោក​នឹង​ឃើញ​ពូជ‌ពង្ស​របស់​លោកកើន​ចំនួន​ច្រើន​ឡើងកូន​ចៅ​របស់​លោក​កើន​ចំនួនដូច​ស្មៅ​ដុះ​នៅ​តាម​ទី​វាល។

26 លោក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ហើយ​លា​ចាក​លោក​នេះ​ទៅដូច​ស្រូវ​ទុំ​នៅ​រដូវ​ចម្រូត។

27 យើង​បាន​សង្កេត​មើល​ហេតុ‌ការណ៍​ទាំង​នេះហើយ​ឃើញ​ថា​ពិត​ជា​កើត​មាន​ដូច្នេះ​មែន។ហេតុ​នេះ ចូរ​ត្រង‌ត្រាប់​ស្ដាប់ហើយ​យក​ជា​មេ​រៀន​ចុះ!»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42